បុរសម្នាក់បានជាន់មីនតោនដែលបានសល់តាំងពីសម័យសង្គ្រាម ខណៈពេលកំពុងបើកគោយន្តភ្ជួរស្រែបណ្តាលឱ្យផ្ទុះស្លាប់នៅកន្លែងកើតហេតុ និងខូចខាតគោយន្តទាំងស្រុង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទី រសៀលថ្ងៃទី២៤ ខែមេសានៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ អ៊ុន សុភ័ណ អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើបានបើកគោយន្តកន្ត្រៃតែម្នាក់ឯងទៅភ្ជួរដីចម្ការតាំងពីព្រឹក បន្ទាប់ពីបរិភោគបាយថ្ងៃត្រង់ក៏ចាប់ផ្តើមភ្ជួរដីបន្តទៀត លុះកំពុងតែបើកភ្ជួរដីស្រាប់តែបើកជាន់មីនបណ្តាលឲ្យផ្ទុះលាន់កក្រើកដី។ ភ្លាមនោះអ្នកធ្វើចម្ការក្បែរគ្នានាំគ្នាភ្ញាក់ផ្អើលរត់មកមើលហើយបានឃើញឈ្មោះ អ៊ុន សុភាព ស្លាប់បាត់ទៅហើយ។





































