ពលរដ្ឋវៀតណាមរាប់រយនាក់ ប្រមូលផ្ដុំគ្នាតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីនៅតំបន់ជាយក្រុងមួយនៅក្រុងហាណូយ ខណៈដែលរដ្ឋាភិបាលមានគម្រោងការចង់យកដីទាំងនោះបង្កើតជាក្រុងរណបនាពេលអនាគត។ នេះបើយោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសា។
នៅក្នុងពេលតវ៉ានោះដែរ គេឃើញក្រុមប៉ូលិសបានធ្វើការហាមឃាត់ និងបង្ក្រាបក្រុមបាតុករស្រែកតវ៉ាទាំងឡាយដោយប្រើគ្រាប់បែកផ្សែង ដើម្បីបំបែកពួកគេ ។
សូមបញ្ជាក់ថាផ្ទៃដីដែលត្រូវបានរដ្ឋាភិបាលដាក់ចូលក្នុងគម្រោងការអភិវឌ្ឍន៍ក្រុង ផ្កាយរណបមានទំហំប្រមាណ៧២ហិកតា ដោយក្នុងនោះមាន លំនៅដ្ឋានពលរដ្ឋវៀតណាមតាំងនៅប្រមាណ១៦៦ខ្នងផងដែរ។


































