Sunday, May 26th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ ​រដ្ឋ​សភា​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមាជិក​​ព្រឹទ្ធ​សភា​មួយ​រូប​ជំនួស​​សម្តេច​ស៊ី​សុវត្ថិ ​ជីវ័ន​​មុនី​​រ័ក្ស

​រដ្ឋ​សភា​បោះ​ឆ្នោត​​ជ្រើស​តាំង​​សមាជិក​​ព្រឹទ្ធ​សភា​មួយ​រូប​ជំនួស​​សម្តេច​ស៊ី​សុវត្ថិ ​ជីវ័ន​​មុនី​​រ័ក្ស

  • PDF

កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥​មេសា នេះបាន​​បោះ​ឆ្នោត​​ជ្រើស​តាំង​​​សមា​ជិក​​ព្រឹទ្ធ​សភា​​មួយ​រូប​ក្នុងចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​១១រូប ជំនួស​សម្តេច​ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស ដែល​បាន​សុំលាលែង​ពី​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដោយ​បញ្ហា​សុខភាព​ហើយ​សុំ​ចូល​និវត្តន៍​។

ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោតជាសម្ងាត់បង្ហាញថា លោកប្រាក់ ចំរើន ត្រូវបាន​រដ្ឋសភាជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភានីតិកាល​ទី​៣ ដោយ​ទទួលបាន​សំ​ឡេងគាំទ្រ៩៧ លើ ៩៨សំឡេង​។

គួរបញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​មាន​ចំនួន៦១រូប រយៈពេល៦ឆ្នាំ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨  ក្នុងនោះ៥៧រូប បានមកពី​ការបោះ​ឆ្នោត​ជា​លក្ខណៈ​អសកល​។ ចំណែក ២រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ២រូប​ទៀត តែងតាំង​ដោយ​ព្រះមហាក្សត្រ​។​

    About Us
    Khana

Activities

Find us at Facebook

Contact Us