Friday, May 24th

Last update03:11:21 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ លទ្ធផល​​នៃ​​ការ​បញ្ចប់​​កិច្ច​ប្រជុំ​​មន្ត្រី​ជាន់​ខ្ពស់​​អាស៊ាន

លទ្ធផល​​នៃ​​ការ​បញ្ចប់​​កិច្ច​ប្រជុំ​​មន្ត្រី​ជាន់​ខ្ពស់​​អាស៊ាន

  • PDF

បន្ទាប់ពី​កិច្ចប្រជុំ​មន្ដ្រីជាន់ខ្ពស់​ការពារជាតិ​អាស៊ាន​រួចមក​លទ្ធផល​៦​ចំណុច​នៃ​កិច្ចប្រជុំ​នេះ​ត្រូវបាន​អនុម័ត​ឡើង​។ យោងតាម​​សេច​ក្តី​ជូនដំណឹង​របស់​ក្រ​សួង​ការពារជាតិ​កម្ពុ​ជា​បានអោយដឹងថា កិច្ចប្រជុំ​នេះ​បាន​ឯកភាព​​លើ​​សេច​ក្ដី​ព្រាង​ឯកសារ​ទស្សនទាន​ស្ដី​ពី​វិវេចនា​រយៈពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​ស៊ាន​-​បូក​និង​​សេច​ក្ដី​ព្រាង​​សេច​​ក្ដីថ្លែង​ការណ៍​រួម​ស្ដី​ពី​ការឯកភាព​អាស៊ាន​ដើម្បី​សហគម​ន៍​មួយ​ដែល​មាន​សន្ដិសុខ​និង​សុខដុម​នីយកម្ម​។

របាយការណ៍ ស្ដី​ពី​វឌ្ឍនភាព​នៃ​ក្រុមការងារ​នៃ​កិច្ចប្រជុំ​មន្ដ្រីជាន់ខ្ពស់​ការពារជាតិ​អាស៊ាន និង កិច្ចប្រជុំ​បណ្ដាញ​វិទ្យាស្ថាន​សន្ដិសុខ​និង​ការពារ​ជាតិ​អាស៊ាន​។​របាយការណ៍​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​អា​ស៊ាន របាយ​ការណ៏​ស្ដី​ពី​ការប្រុងប្រៀប​រៀបចំ​ដំណើរការ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​៧​និង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​បូក​លើក​ទី​២​។

របាយការណ៍​ស្នើសុំ​ការសម្រេច​ស្ដីពី​ការបង្កើត Website របស់​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​និង​ឯកសារ​ស្ដី​ពី​​វិធាន​ណែនាំ​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​បូក និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​បាន​ពិភាក្សា ពិចារណា​និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​ស្ដីពី​តំបន់​អាស៊ាន​គ្មាន​សង្គ្រាមស៊ីវិល​និង​ផែនការមេ​ស្ដីពី​ភាព​ផ្សារភ្ជាប់​ផ្នែក​សន្ដិសុខ​អាស៊ាន​។

គួរបញ្ជាក់​ថា​បន្ទាប់ពី​បញ្ចប់​កិច្ច​មន្ដ្រីជាន់ខ្ពស់​ការពា​រ​ជាតិ​អាស៊ាន​រួច​មក​កម្ពុជា​នឹង​រៀប​រួម​កិច្ចប្រជុំ​មន្ដ្រីជាន់ខ្ពស់​ការពារជាតិ​អាស៊ាន​-​បូក (ADMM-Plus) មួយ​ទៀត​​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​២៦​មេសា​នេះ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us