Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ ​អាស៊ាន​​ស្វាគមន៍​​ចំពោះ​​ការ​ដក​​ទណ្ឌ​កម្ម​​ចេញ​ពី​​ប្រទេស​​ភូមា

​អាស៊ាន​​ស្វាគមន៍​​ចំពោះ​​ការ​ដក​​ទណ្ឌ​កម្ម​​ចេញ​ពី​​ប្រទេស​​ភូមា

នៅ​ថ្ងៃ​ពុធ​នេះ​អគ្គលេខាធិការ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បាន​សំដែង​ការ​សាទរ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​ភូមា​រឺ​ម៉ី​យ៉ាន់​ម៉ា​។

«​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ស្វាគមន៍​ការលើក​ទណ្ឌកម្ម​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ស៊ូរិន ពិត​សុវណ្ណ​។ លោក​បាន​ថ្លែង​ថា វា​គឺជា​សកម្មភាព​ដ៏​ត្រឹមត្រូវ​ដែល​ត្រូវ​បាន​ធ្វើ​នៅក្នុងពេល​ដ៏​ត្រឹមត្រូវ​ដែរ​។

នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ចន្ទ​រដ្ឋមន្ត្រីការបរទេស​ទាំង​២៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​បាន​យល់ព្រម​ដក​​ទណ្ឌ​កម្ម​​ចេញ​ពី​​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ​។​ ជា​ទណ្ឌកម្ម​ដែល​ត្រូវបាន​ដាក់​ប្រឆាំង​ជា​លក្ខណៈ​បុគ្គល​ចំនួន​៥០០​នាក់​និង​ប្រឆាំង​និតិ​បុគ្គល​ចំនួន​៨០០​ក្រុមហ៊ុន​។

ក្រៅពី​សហភាព​អ៊ឺរ៉ុប​ក៍មាន​ផង​ដែរប្រទេស​ជប៉ុន អាមេរិក កាណាដា​ដែល​បាន​សម្រេចចិត្ត​ដក​ទណ្ឌកម្ម​ជា​​បន្ត​បន្ទាប់​​ចេញ​ពី​ប្រទេស​ភូមា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​គឺជា​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ភូមា​ព្រោះ​មាន​បណ្តា​ប្រទេស​មហាអំនាច​ជាច្រើន​លើ​ពិភពលោក​បាន​សម្រេច​ដ​ក​ទណ្ឌ​កម្ម​​ចេញពី​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ប្រទេស​ភូមា​​បាន​​ធ្វើ​​កំ​ណែ​ទម្រង់​​នយោ​បាយ​​ជា​ច្រើ់ន​រួចមក​។

គេ​រំពឹងថា នៅ​ថ្ងៃ​ខាងមុខ​ទៀត​ប្រទេស​ភូមា​នឹង​ទទួលបាន​ការគាំទ្រ​លើ​គ្រប់​វិស័យ​ពី​បណ្តា​ប្រទេស​​លោក​ខាង​លិច​ និង​ប្រទេស​មហាអំណាច​ជាច្រើន​នៅ​លើ​​​ពិ​ភព​លោក​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us