Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម កម្ពុជា​​បញ្ជូន​​ដី​​ចាប់​ខ្លួន​​ទៅ​​នគរបាល​​អន្តរ​ជាតិ​​ដើម្បី​​តាម​​ចាប់​​លោក​ងួន សឿ​ ​មេខ្លោង​​ចាប់​ជំរិត​

កម្ពុជា​​បញ្ជូន​​ដី​​ចាប់​ខ្លួន​​ទៅ​​នគរបាល​​អន្តរ​ជាតិ​​ដើម្បី​​តាម​​ចាប់​​លោក​ងួន សឿ​ ​មេខ្លោង​​ចាប់​ជំរិត​

  • PDF

ក្រុម​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើ​ការទាក់ទង​ជាមួយ​ប៉ូលីស​អន្តរជាតិ​រួច​ហើយ​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ដើម្បី​ស្វែងរក​ចាប់​ខ្លួន​​​ក្រុម​ចាប់​ចំ​រិត​ដែល​មេខ្លោង​របស់​ក្រុម​នេះ​គឺ​លោក ងួន សឿ​អតីត​អគ្គស្នងការ​រង​នគរបាលជាតិ​។

លោក​ងួន សឿ​មេខ្លោង​ចាប់ជំរិត​និង​បក្ខពួក​របស់​ខ្លួន​បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​បារាំង និង​បែ​ល​ហ្សិ​ច​។

ដើម្បី​គេចខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា​បន្ទាប់​ក្រុមឧ​ក្រិត​ជន​ទាំង​នេះ​បានធ្វើសក​ម្ម​ភាព​ចាប់​ចំ​រិត​កូនប្រុស​របស់​លោក​សូរ ផន​អតីត​អគ្គស្នង​ការ​​​រង​នគរបាល​ល​ជាតិ​រួចមក​។ ​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ក្រុម​ចាប់​ចំ​រិត​ទាំងនេះ​មាន​មុខសញ្ញា​សេសសល់​ចំនួន​៤​នាក់​ទៀត​ដែល​មិន​ទាន់​ចាប់ខ្លួន​។​

គួរ​រំលឹក​ផងដែរ​ថា កាលពី​រាត្រី​ថ្ងៃទី៨ ខែតុលា​ឆ្នាំ​២០១១ លោក​សូរ អ​ណូ ​កូនប្រុស​របស់​លោក​សូរ ផន ​ស្នាក់​នៅ​សង្កាត់​​ជ្រោយ​ចង្វារ ​ខណ្ឌ​ឫស្សីកែវ ត្រូវ​បាន​​ឧក្រិដ្ឋជន ១ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​AK ២ដើម និង​កាំភ្លើងខ្លី​គ្រប់​ដៃ​បាន​ចាប់​ដាក់​លើ​រថយន្ត​ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ។

ក្នុងការ​ចាប់ជំរិត​ទារប្រាក់​នោះ ក្រុម​ជនល្មើស​បាន​ឃុំ​ខ្លួន​ជនរងគ្រោះ​ជាច្រើន​ថ្ងៃលុះ​ដល់​ពី​យប់​ថ្ងៃ​ទី​២៤​ខែតុលា ឆ្នាំ​២០១១​ទើប​ដោះលែង​ឲ្យមក​​វិញ​។

គួបញ្ជាក់ថា ក្នុង​ចំណោម​ក្រុមឧ​ក្រិត​ជន​ទាំងនោះ​គឺ​មាន​ម្នាក់​ឈ្មោះ​ស៊ុត សុ​ភី​អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​​កង​រាជ​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស​ចាប់​ខ្លូន​បាន​នៅ​ខេត្ត​មណ្ឌល​គី​រី កាលពី​យប់​ថ្ងៃ​ទី​២២​ខែវិច្ឆិកា ឆ្នាំ​២០១១ កន្លងទៅនេះ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us