ព្រឹកថ្ងៃទី២៦មេសានេះក្រុមពលរដ្ឋរស់នៅសហគមន៍បុរីកីឡាដែលត្រូវបានបណ្ដេញចេញពីលំនៅបានជួបជុំគ្នានៅសួនសេរីភាព ឬទីលានប្រជាធិបតេយ្យ លើសួនច្បារផ្សារចាស់ជិតវត្តភ្នំ ដើម្បីតវ៉ាទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារផ្ទះល្វែង២បន្ថែមទៀត តាមកិច្ចសន្យាពីដំបូងព្រមទាំងទាមទារសំណង់សមរម្យជាថ្នូរនឹងការបណ្ដេញចេញកាលពីដើមខែមករា។
លោក រ៉ុង ឈុនគ្រោងនឹងដឹកនាំពលរដ្ឋបុរីកីឡាទាំងនោះដើរហែក្បួនតាមមហាវិថីព្រះនរោត្តម ពីទីលានប្រជាធិបតេយ្យឆ្ពោះទៅកាន់ផ្ទះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីសម្តេចប្រមុខរាជរដ្ឋាភិបាលក្រោយពីពិធីជួបជុំ។




































