Tuesday, May 21st

Last update10:16:07 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ លទ្ធ​ផល​​នៃ​​ការ​បោះ​ឆ្នោត​​នៅ​​ប្រទេស​​បារាំង​​បាន​​ប្រកាស​​ជា​​ផ្លូវ​ការ​

លទ្ធ​ផល​​នៃ​​ការ​បោះ​ឆ្នោត​​នៅ​​ប្រទេស​​បារាំង​​បាន​​ប្រកាស​​ជា​​ផ្លូវ​ការ​

ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មេសាម្សិលមិញ​នេះ បាន​ចេញផ្សាយ​នូវ​របាយការណ៍​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ជំហាន​ទី​មួយដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ថ្ងៃអាទិត្យ​ទី​២២​ខែ​មេសា​កន្លងទៅនេះ​។

តាមរយៈ​របាយការណ៍បានបង្ហាញ​ថា លោក Hollande​បានទទួល​សំឡេង​គាំទ្រ​២៧,៦​ភាគរយ ខណៈ​ដែល​លោក​ Sakozy​ទទួលបាន​សំឡែងគាំទ្រ ២៦,៦​ភាគរយ​។

ដោយឡែក​បេក្ខជន​មក​ពី​គណបក្ស National Front ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​បីដោយ​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន១៩,៧​ភាគរយ​។ តាមរយៈ​លទ្ធផល​នេះ មាន​​បេក្ខជន​ពីរ​រូប​ដែល​ត្រូវ​បាន​សម្រេច​ក្នុង​ការប្រកួតប្រជែង​គ្នា​ក្នុង​ការបោះ​ឆ្នោត​ជំហាន​ទី​ពីរ ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១២​ខាង​មុខ​៕


    About Us
    Khana

Activities

Find us at Facebook

Contact Us