បុរសម្នាក់ស្លាប់នៅក្នុងបឹងខណៈពេលដែលស្ដ្រីជាប្រពន្ធមកពីធ្វើការនៅរោងចក្រកាត់ដេរវិញ មិនឃើញប្ដីរបស់ខ្លួននៅផ្ទះក៏នាំគ្នាដើររកប្ដីស្រាប់តែឃើញប្ដីលង់ទឹកស្លាប់នៅក្នុងបឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ស្ថិតនៅក្នុងភូមិកាប់ទូក សង្កាត់កណ្ដុរដំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
តាមស្ដ្រីជាភរិយារបស់ជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់ឈ្មោះពៀ ពី អាយុ ៤៤ឆ្នាំ បានស្លាប់នៅក្នុងទឹកបឹងក្រោយពីចុះទៅបេះកញ្ឆែតតែម្នាក់ឯង។
សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺស្លាប់ដោយសារលង់ទឹកស្លាប់មែនមិនមែនជាអំពើឃាតកម្មនោះឡើយ៕



































