Thursday, May 23rd

Last update06:55:42 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​អន្តរជាតិ WB នឹង​បើក​ការិយាល័យ​ថ្មី​នៅ​មី​យ៉ាន់​ម៉ា

WB នឹង​បើក​ការិយាល័យ​ថ្មី​នៅ​មី​យ៉ាន់​ម៉ា

តាម​គេហទំព័រ​ព៌តមាន​អន្តរជាតិ​មួយ​បាន​ចុះផ្សាយ​នៅថ្ងៃទី​២៧ ខែ​មេសា​នេះ​ថា ធនាគារពិភពលោក​ហៅ​កាត់ WB បាន​ប្រកាស​ឱ្យ​ដឹងថា ខ្លួន​នឹង​បើក​ការិ​យា​ល័យ​ថ្មី​នៅក្នុងប្រទេស​​មី​​យ៉ាន់​ម៉ា​​​នៅ​ខែ​មិថុនា​ខាងមុខនេះ។

ធនាគារ​ពិភពលោក​បាន​ឱ្យដឹងទៀតថា ខ្លួន​នឹង​រៀបចំ​បុគ្គលិក​​ថ្មី​សម្រាប់​​គ្រប់​គ្រង​ដំណើរកា​រធនាគារនៅ​ក្រុង​យ៉ាង​ហ្គ​ន និង​ជ្រើសរើស​អ្នកសេដ្ឋកិច្ច ដើម្បី​ជួយ​ដល់​កិច្ចការ​ធនាគារ​ស្របតាម​កម្មវិធី ដើម្បី​ឲ្យ​ប្រទេស​នេះ​រីកចម្រើន​ឡើង។

លោកស្រី​ប៉ា​ម៉េ​ឡា ខូស​ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​លើកឡើង​ថា គោលបំណងចំបង​របស់​យើងគឺ​ចង់​ជួយ​ដល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ព្រោះ​កន្លង​​មកប្រទេស​មី​យ៉ាន់​ម៉ាមាន​ភាព​ជិតស្និតនឹង​ពិភពលោក​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍កន្លងមកនេះ៕

    About Us
    Khana

Activities

Find us at Facebook

Contact Us