បុរសម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានម្ចាស់រថយន្តចាប់ប្រគល់ឲ្យសមត្ថកិច្ចក្នុងករណីលួចកាបូបលុយនៅក្នុងរថយន្ត។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ៦និង២៥នាទីល្ងាចថ្ងៃទី២ ខែឧសភា ស្ថិតនៅខាងកើតផ្សារបាយ័ន ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករារាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី រតនា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកបក្សពួករបស់ខ្លួនបានរត់គេចខ្លួនបាត់។




































