អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាបានបើកកិច្ចពិភាក្សាជាមួយអាជ្ញាធរថៃជុំវិញបញ្ហាប្រជាជន និងព្រះសង្ឃថៃបាននាំគ្នាកសាងព្រះបដិមានៅក្បែរអូរព្រំដែនប្រមាណ ១០ម៉ែត្រ នៅក្នុងភូមិសាស្ត្រទឹកដីថៃ។
ការបើកកិច្ចពិភាក្សានេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២ ខែឧសភា នៅឃុំខងណាមសៃ ស្រុកអារញ្ញ។ ជាលទ្ធផលភាគីកម្ពុជាស្នើឲ្យខាងភាគីថៃផ្អាកការសាងសង់សិនរង់ចាំការដោះស្រាយពេលក្រោយទៀតនិងទុកឲ្យថ្នាក់លើនៃប្រទេសទាំងពីរធ្វើការដោះស្រាយបន្តទៀត។






































