Sunday, May 26th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ ហោរាសាស្ត្រ​ប្រចាំថ្ងៃ ប្រចាំ​ថ្ងៃ​សុក្រ ​ទី​៤ ខែ​ឧសភា​ ឆ្នាំ​២០១២

ប្រចាំ​ថ្ងៃ​សុក្រ ​ទី​៤ ខែ​ឧសភា​ ឆ្នាំ​២០១២

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ឡើង​ខ្ពស់​ដដែល​ទេ​ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​ឬ​ចាត់ចែង​រឿង​បញ្ហា​ប្រាក់កាស​ក៏​តែង​ផ្តល់​ឱកាស​ល្អៗ​មកវិញ​ជា​និច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​សម្រាប់​ដោះស្រាយ​ឆ្នាំ​បាយ​ផងដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ជួយ​យកអាសា​និង​គាំពារ​ជានិច្ច​។​ ​រីឯ​​បញ្ហា​​សេច​ក្តី​ស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

រាសី​ខ្ពស់ត្រដែត​។​ សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ឡើង​ខ្ពស់​ដដែល​ហើយ​ការប្រកប​ការងារ​អ្វី​ឃើញថា​មាន​ការ​ចម្រើន​​លូតលាស់​និង​ឈាន​ទៅ​មុខ​ជា​និច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការផ្សំផ្គុំ​គ្រួសារ​ឬ​​ចូល​​ស្តី​ដណ្តឹង​​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ធ្វើ​ឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ហើយ​បញ្ហា​តូច​ធំ​តែង​រត់​ចូល​ដែល​នាំ​ពិបាក​ទប់ទល់​ផងដែរ​។​ លោកអ្នក​ត្រូវ​មាន​ចិត្ត​ត្រជាក់​ហើយ​តស៊ូ​ការងារ​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ឥត​ឈប់​ឈរ​​ហើយ​​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀសផុត​ពី​ជម្លោះ​​ពាក្យ​សម្តី​​ទាំង​ពួង​​ទៅ​រួច​។​ សេច​ក្តី​ស្នេហា​ប្រុស​ស្រី​មាន​ការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​​លុក​លុយ​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរ​កត់សម្គាល់​ទេ​គឺ​​ដូច​​សព្វ​មួយ​ដង​​ហើយ​​បញ្ហា​មួយ​ចំនួន​​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន​ធូរស្បើយ​មួយកម្រិត​ដែរ​។​ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាចនិយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​ដោយ​ប្រការ​ណាមួយ​។ គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មាន​ការប្រយ័ត្នប្រយែង​ពាក្យ​សម្តី​​បន្តិច​ទើប​ចៀសផុត​ពី​ជម្លោះ​កើតឡើង​ទៅ​រួច​៕

រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​រោង​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ដូចនេះ​ធ្វើ​ឱ្យ​​ប្រ​កប​ការ​ងារ​អ្វី​​តែង​​មាន​​ការ​ប៉ះ​ទង្គិច​​និង​​មាន​​បញ្ហា​កកស្ទះ​ញឹកញាប់​។​ ក្រៅពី​នេះ​ធ្វើឱ្យ​អារម្មណ៍​ល្អក់កករ​ច្រើន​ម្ល៉ោះហើយ​បើ​មិន​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​ទេ​អាច​នឹង​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ទៀត​ផង​។​ បើ​ជា​អ្នក​ប្រ​កប​​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ ​សម្ព័ន្ធ​ស្នេហា​កំ​លោះ​​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នា​ច្រើន​ព្រោះ​តែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វី​មួយ​ឱ្យ​សប្បាយ​ចិត្ត​ឬ​ពិសេស​អាច​មានជោគ​លាភ​ហូរ​ចូល​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយ​ជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិន​ត្រូវ​យក​ភាព​ឈ្នានីស​ដាក់​ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តីចម្រុងចម្រើ​នទៅ​មុខ​ជា​និច្ច​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​​ជួប​​សេច​ក្តី​សុខ​ក្សេម​ក្សាន្ត​​ដូច​​សព្វ​​មួយ​​ដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

រាសី​ស្រុតចុះ​។ ​អ្នក​កើត​ឆ្នាំ​សេះ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ស្រុតចុះ​ដដែល​ទេ​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​​គ្នា​​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មា​រឿងរ៉ាវ​ចម្រូងចម្រាស​កើត​មាន​ទៅរួច​។​ ​ការធ្វើដំណើរ​ទីជិត​​ឆ្ងាយ​​ជួប​​សេច​ក្តី​សុខក្សេម​ក្សាន្ត​​ដូច​​សព្វ​​មួយ​​ដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយ​ក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃនេះ​លោក​អ្នក​កើត​ឆ្នាំ​ពពែ​ដួង​រាសី​នៅ​តែ​ធ្លាក់​ស្រុតចុះ​ដដែល​ទេ​ដូចនេះ​បើ​មាន​សម្រេចចិត្ត​រឿង​កិច្ចកា​រងារ​សំខាន់​គប្បី​មាន​ការ​ប្រ​យ័ត្ន​ប្រយែង​។​ ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​ណាត់​ចរចា​អ្វីមួយ​ជាមួយ​អ្នក​ដទៃ​តែង​ភ្លាំងភ្លាត់​ឬ​មិន​ងាយ​ត្រូវ​គ្នា​នោះ​ឡើយ​។​ ទាំង​ស្ត្រី​បុរស​នា​កន្លងមក​មិន​សូវ​សុខ​ស្រួល​ខ្លួន​ប៉ុន្មាន​ទេ​តែង​កើត​មាន​រឿង​រាវ​អុកឡុក​យាយី​ជានិច្ច​តែបើ​លោកអ្នក​ខិតខំ​ពុះពារ​នោះ​តែង​សម្រេច​ជោគជ័យ​ជា​និច្ច​។​ ចំពោះ​អ្នក​ប្រកប​របរ​​រក​ស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចាក់​ដោត​នាំ​កើតរឿង​បែកបាក់​៕

រាសី​ល្អ​ជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​ស្វា​ក្នុង​សប្តាហ៍​នេះ​លោក​អ្នក​មាន​ការ​ស្រស់ស្រាយ​សប្បាយចិត្ត​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ជឿនលឿន​ទៅ​មុខ​ផង​។​ ចំពោះ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាច​ធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បាន​ឡើ​យ​បើ​ពុំនោះ​ទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មក​វិញ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​មាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អញ្ជឹង​ដែរ​ហើយ​កំពុង​មាន​ភា​ព​សុខដុម​ណាស់ដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។ ​អ្នក​កើត​ឆ្នាំ​មាន់​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ឯ​ដួង​រាសី​ខែ​ឆ្នាំ​ក៏​គាប់​ប្រសើរ​ម្ល៉ោះហើយ​បើ​លោក​អ្នក​ធ្វើ​អ្វី​គប្បី​រួសរាន់​ពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​មក​វិញ​ដូច​គាប់​បំណង​ផង​។ ​លោកអ្នក​តោង​តែ​ចងចាំ​ថា​ធ្វើ​តិច​ទទួល​បាន​តិច​ឯ​ធ្វើ​ច្រើន​ទទួលបាន​ច្រើន​ទៅតាម​នោះដែរ​។ ​អ្នក​ប្រកប​របរ​រក​ស៊ី​​ជួញ​ដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ឃើញថា​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​​ឃើញ​​ថា​​គាប់​ប្រ​សើរ​​ជាង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​​សម្ព័ន្ធ​​ស្នេហា​​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្ព​ក្នុង​ការ​ស្វែង​រក​​បំផុត​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​របស់​លោក​អ្នក​បាន​ស្រុតចុះ​វិញ​ដូចនេះ​ធ្វើ​អ្វី​ក៏​តែង​ប្រទាំង​ប្រទើស​ឬ​ត្រូវ​អូសបន្លាយ​យឺតយូរ​ផង​។​ ចំណែក​បញ្ហា​​ប្រាក់កាស​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​នោះដែរ​គឺ​តែង​មាន​ការ​ខកបំណង​ច្រើនជាង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការលូតលាស់​ទៅមុខ​សន្សឹម​ៗ​ហើយ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិន​មាន​ការរីកលូតលាស់​ទៅមុខ​តែ​យ៉ាងណា​កុំ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅ​ពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

រាសី​ល្អ​ជា​មធ្យម​។ អ្នក​កើត​ឆ្នាំកុរ​ត្រូវ​ចង​ចាំ​ថា​នៅក្នុង​ខែ​នេះ​ដួង​រាសី​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ដូចនេះ​ឃើញថា​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្ន​ បើ​ពុំ​នោះ​​​បញ្ហា​​អាក្រក់ៗ​នឹង​ឈាន​ចូល​ជាក់​ជា​ពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ក្នុង​ថ្ងៃនេះ​វិញ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាច​ធ្វើ​ដោយ​ធ្វេ​ស​ប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហា​យបាន​ដែរ​បើ​ពុំនោះ​ទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជា​ពុំខាន​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រ​យ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​គ្នា​ច្រើន​ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​ប្រ​សើរ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us