Thursday, May 23rd

Last update02:32:36 AM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ ហោរាសាស្ត្រ​ប្រចាំថ្ងៃ ប្រចាំ​ថ្ងៃ​អាទិត្យ​ ទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១២

ប្រចាំ​ថ្ងៃ​អាទិត្យ​ ទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១២

រាសី​ស្រុតចុះ​។ ​អ្នក​កើត​ឆ្នាំ​កណ្តុរ​នៅ​ក្នុង​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរ​ដុប​​ច្រើន​​​ម្ល៉ោះ​​ហើយ​​​ធ្វើ​​ឱ្យ​​​ងាយ​​ជួប​បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​​បញ្ហា​​អា​ក្រក់​​ណា​​កើត​ឡើង​។ ​ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​កិច្ចការ​អ្វី​គប្បី​មាន​ការប្រញាប់​ឆាប់​បញ្ចប់​​នៅ​ពេល​នេះ​កុំឱ្យ​ឆ្លង​ដល់​ខែ​ក្រោយ​ពី​ព្រោះថា​ត្រូវ​រែក​ផល​លំបាក​ច្រើន​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជន​ខិល​ខូច​​តាម​លួច​បន្លំ​ឬ​បង្ក​រឿង​ដោយ​ប្រការ​ណាមួយ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​​ពិ​សេស​​ទិស​ពា​យ័ព្យ​​ប្រ​យ័ត្ន​​ឧប្បតិ្តហេតុ​យាយី​បន្តិច​។ ​រីឯ​បញ្ហា​ស្នេហា​កំ​លោះ​ក្រមុំ​មាន​ការងាយ​ផ្ទុះ​កំហឹង​ដាក់គ្នា​ណាស់ ​គប្បី​​មាន​​ការ​ចេះ​​សម្រប​​តាម​ចិត្ត​​គ្នា​បន្តិច​ទើប​ប្រសើរ​៕

រាសី​ល្អ​ជា​មធ្យម​។ ​ក្នុង​ខែ​នេះ​បើ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បានឱ្យដឹង​ថា​ដួង​រាសី​របស់​លោក​អ្នក​គាប់​ប្រសើរ​​ដូច​នេះ​​ទោះ​​ធ្វើ​​អ្វី​​ក៏​​តែង​​មាន​​ការ​ជឿនលឿន​ទៅ​មុខ​និង​មានជោគ​មានជ័យ​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​​នៅ​ថ្ងៃ​នេះ​​វិញ​ ​បើ​​លោក​អ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​មាន​អ្វី​ទាស់ខុស​ទេ​គឺ​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​កំពុង​មាន​ភាព​សុខដុម​ចំពោះ​គ្នា​ណាស់​ដែរ​៕

រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​ខ្លា​នៅ​ក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ឃើញថា​ទោះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ងាយ​ជួប​រឿង​រាវ​ប៉ះទង្គិច​ជាមួយ​អ្នក​ដទៃ​ចូល​មក​យាយី​បន្តិចបន្តួច​តែ​យ៉ាងណា​មិន​ត្រូវ​ប្រើ​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះ​នឹង​កើត​តែ​រឿង​រាវ​ឡើង​ប៉ុណ្ណោះ​។​ ចំពោះ​អ្នក​​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​សូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខក​បំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែម​ទៀត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​(​អាទិត្យ​)​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហើយ​រួម​ផ្សំ​ទាំង​ដួង​រាសី​ខែ​ល្អ​ទៀតសោត​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ដំ​ណើរ​កា​រ​ការងារ​ទាក់ទង​បញ្ហា​ប្រាក់កាស​ការងារ​ទូទៅ​ឬ​ការសម្រេចចិត្ត​ធ្វើ​កិច្ចសន្យា​អ្វីមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការ​ចម្រើន​លូត​លាស់​​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មួយ​ដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​រោង​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​រកាំរកូស​ហើយ​ធ្វើ​អ្វី​តែង​មាន​សញ្ញា​ភ្លើង​ក្រហម​នៅ​ចាំ​រារាំង​ចំពោះមុខ​ច្រើន​។ ​ការរស់នៅ​លោកអ្នក​អាច​មាន​ដំណឹង​មិនល្អ​មក​ប៉ះទង្គិច​ផ្លូវចិត្ត​ច្រើនតែ​យ៉ាងណា​រឿង​រាវ​ខ្លះ​ បើ​លោក​អ្នក​ធ្វើ​មិន​ដឹង​មិន​ឮ​ទើប​ជាការ​ប្រពៃ​បំផុត​។​ការប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ជួប​ផល​លំបាក​ច្រើន​ពិសេស​កើត​រឿង​រាវ​ប្រទាំង​ប្រទើស​​មិន​សូវ​​ល្ហែ​ល្ហើយ​​ទៀត​​ផង​​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​តោង​ប្រយ័ត្ន​អ្នក​ទី​បី​ចូល​មក​លុកលុយ​នាំ​កើត​រឿង​​ឈាន​​ដល់​​ការ​បែក​បាក់​៕

រាសី​ល្អ​ជា​មធ្យម​។​ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មាន​ឡើង​មាន​ចុះ​ជា​រឿង​ធម្មតា​ដូចនេះ​ឃើញ​ថា​បើ​ពេល​ណា​លោកអ្នក​អាច​ប្រមូល​ប្រាក់​កាស​បាន​ច្រើន​ឬ​មាន​ចំណូល​ហូរ​ចូល​ច្រើន​ គប្បី​មានការ​សន្សំទុក​កុំ​ដូច​ពាក្យចាស់​ថា​មាន​ច្រើន​ចាយ​ច្រើន​ឬ​ប្រាក់កាស​ច្រើន​ចាយ​ខ្ជះខ្ជាយ​ប្រយ័ត្ន​ដល់​ពេល​រក​មិន​បាន​វិញ​ត្រូវ​មក​វេទនា​នៅពេល​ក្រោយ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​មាន​អ្វី​លូតលាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ចំណូល​មាន​ហូរ​ចូល​មួយ​ៗ​ដូច​សព្វមួយដង​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​អ្នក​កើត​ឆ្នាំ​សេះ​ដួង​រាសី​បាន​ស្រុតចុះ​វិញ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិន​អាច​ធ្វើ​ទាំង​ប្រញាប់ប្រញាល់​ដោយ​មិន​មើល​មុខ​ក្រោយ​​បាន​ទេ​បើ​ពុំ​នោះ​នឹង​ជួប​ផល​​លំ​បាក​​តាម​​ក្រោយ​​​វិញ​​ជាក់​​​ជា​​ពុំ​​ខាន​។​​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោក​អ្នក​មាន​បំណង​ចង់​បោះទុន​ទៅលើ​អ្វី​មួយ​ត្រូវ​​ប្រ​យ័ត្ន​ប្រយែង​ពីព្រោះ​ផ្លែផ្កា​ទទួលបាន​មក​វិញ​មាន​ភាព​យ៉ាប់យឺន​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការបន្ថែម​ប្រុង​ប្រ​យ័ត្ន​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​៕

រាសី​ខ្ពស់ត្រដែត​។​ អ្នក​កើត​ឆ្នាំ​ពពែ​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​មាន​បញ្ហា​អ្វី​គប្បី​ប្រញាប់​ធ្វើការ​ចរចា​ឬ​ដោះស្រាយ​ពីព្រោះ​ថា​ផល​ល្អៗ​នោះ​តែង​ហុច​មក​ឱ្យ​វិញ​ជាង​អាក្រក់​ជានិច្ច​។​ ទាំង​ស្ត្រី​បុរស​នាពេល​នេះ​​បើ​​​លោក​​អ្នក​​​ចង់​​​ខ្ចី​​​អ្វី​​​មួយ​​​ពី​​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ផង​។ ​ចំ​ពោះ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ សម្ព័ន្ធ​​ស្នេហា​​កំលោះ​ក្រ​មុំ​​ឬ​ ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

រាសី​ល្អ​ជា​មធ្យម​។​ អ្នក​កើត​ឆ្នាំ​ស្វា​នៅថ្ងៃនេះ​ទោះ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មាន​ការ​គិត​​ឱ្យ​បាន​​គ្រប់​​ជ្រុង​ជ្រោយ​​ព្រោះ​​ថា​បើ​​មាន​ការ​​សម្រេច​ចិត្ត​​ត្រូវ​នឹង​មាន​​ការ​ចម្រើន​លូតលាស់​ល្អ​តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នាំ​តែ​មាន​ការ​ចុកចាប់​ផ្លូវចិត្ត​ប៉ុណ្ណោះ​។​ ទោះបី​យ៉ាងណា​ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ល្អ​ជា​មធ្យម​លោ​ក​អ្នក​អាច​ប្រកប​កិច្ចការងារ​មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើត​ការ​ក្តៅ​ក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ឡើង​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់​ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិន​កើត​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ពេល​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ធ្វើឱ្យ​លោក​អ្នក​ងាយ​ទទួល​ប្រែប្រួល​​ខាង​​អា​រម្មណ៍​​ដូច​នេះ​​ឃើញ​ថា​​ទាំង​គំនិត​ការសម្រេច​ចិត្ត​​រឿង​​ការងារ​និង​បញ្ហា​ប្រាក់កាស​តែង​មាន​ការរាំងស្ទះ​និង​មាន​បញ្ហា​យាយី​ច្រើន​។​ ក្រៅពី​នេះ​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មានទំនាស់​សម្តី​ជាមួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ពិសេស​អាច​ត្រូវ​គេ​ស្តីបន្ទោស​ឬ​ជេ​រស្តី​ក្នុង​រឿង​អ្វីមួយ​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​​ក្នុង​​ក្រុមគ្រួសារ​និង​អ្នក​មាន​មុខរបរ​ដូច​គ្នា​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​ត្រូវ​​មក​​រែក​កម្ម​នៅ​គ្រា​ខាងមុខ ៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃនេះ​អ្នក​កើត​ឆ្នាំច​ដោយសារ​ដួង​រាសី​លោត​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជា​​និច្ច​។ ​ថ្ងៃ​នេះ​វិញ​ក៏​ផ្តល់​ផល​ល្អ​ក្នុង​ការចរចា​ឬ​ណាត់​ជួប​និយាយ​គ្នា​ក្នុង​រឿង​អ្វីមួយ​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បាន​ជា​”​ភ្លៀង​​ធ្លាក់​​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកប​មុខរបរ​ដោយ​ពេញ​ដៃ​ពេញ​ជើង​​ហើយ​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា​យ៉ាង​ល្អ​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ខ្ពស់​ដដែល​ទេ​ដូចនេះ​ធ្វើឱ្យ​លោក​អ្នក​ទទួល​ដំណឹង​ល្អៗ​និង​មាន​រឿង​សប្បាយចិត្ត​ជាង​រឿង​អា​ក្រក់​។​ ក្រៅពី​នេះ​ដោយសារ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​ដូចនេះ​លោកអ្នក​អាច​សម្រេច​ចិត្ត​រឿង​អ្វី​មួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។ ​ចំពោះ​ការប្រកប​របរ​រក​ស៊ី​​ជួញ​ដូរ​នៅ​ថ្ងៃនេះ​ដែរ​គឺ​មាន​ភាព​លូតលាស់​គួរសម​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​ក៏​ជាការ​ប្រពៃ​។​ ការ​ធ្វើ​ដំណើរ​​ឆ្ងាយ​​ជិត​​ជួប​​សេច​ក្តី​សុខ​ក្សេម​ក្សាន្ត​​ដូច​​សព្វ​​មួយ​​ដង​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​បំផុត​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us