Thursday, Jun 20th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ នយោបាយ ​រដ្ឋមន្ត្រី​ក្រសួង​​ការងារ​​កម្ពុជា​​ជំរុញ​​ឲ្យ​​លើក​កំពស់​​សិទ្ធិ​ពលក​រ​ទេស​សន្ត​ប្រវេសន៍​

​រដ្ឋមន្ត្រី​ក្រសួង​​ការងារ​​កម្ពុជា​​ជំរុញ​​ឲ្យ​​លើក​កំពស់​​សិទ្ធិ​ពលក​រ​ទេស​សន្ត​ប្រវេសន៍​

  • PDF

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​អាស៊ាន​លើ​ក​ទី​៨ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​១១​ឧសភា នៅ​ឯ​សណ្ឋាគា​អ៊ី​ន​ធ័​រ​កុង​ទី​​ណង់​តាល់ នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា​ដែល​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​អំពាវនាវ​ទៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ត្រូវតែ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​បង្កើត​និង​ពង្រឹង​វិសាលភាព​នៃ​កម្មវិធី​គាំពារ​សង្គម និង​ការអភិវឌ្ឍន៍​ជំនាញ​ដល់​កម្លាំង​ពលករ​ក្នុង​តំបន់​។

លោកវង សូត​បាន​មានប្រសាសន៍ថា តាមរយៈ​កិច្ចប្រជុំ​នេះកម្ពុជា​ចង់​ឃើញ​ការពិភាក្សា​គ្នា​ឲ្យបាន​ល្អិតល្អន់​អំពី​បញ្ហាការ ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅក្នុង​តំ​បន់​​អាស៊ាន​។

នៅ​ក្នុង​ការផ្តើម​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៤​ឧសភា បណ្ដា​មន្ត្រី​ការងារ​អាស៊ាន​បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការការពារ​សិទ្ធិ​ពលករ​ទេសន្ដរ​ប្រ​វេសន៍​​​នៅក្នុង​​តំបន់​អាស៊ាន ប៉ុន្តែ​សេចក្តីថ្លែងការណ៍​រួម​មួយ​លើ​លិខិត​តូប​ក​រណ៍​ស្តី​ពី​ការការពារ​សិទ្ធិពលករ​ទេ​សន្ត​ប្រវេសន៍​នៅតែ​មិន​អាច​ចេញ​ជា​រូបរាង​នៅ​ឡើយ​​​ខណៈ​ដែល​មន្ត្រី​មកពី​បណ្តា​ប្រទេស​ដែល​ទទួល​យក​ពលករ​ទេ​សន្ត​ប្រវេសន៍ និង​ប្រទេស​ដែល​ត្រូវ​បញ្ជូន​ពលករ​នៅតែ​មាន​គំនិត​ខ្វែងគ្នា​។

យ៉ាងណា​ក៍ដោយ លោក វង សូត្រ បាន​ជំរុញ​អោយមាន​ការពិភាក្សា​គ្នា​យ៉ាង​ល្អត់ ល្អន់​មួយ ទៅលើ​ការការពារ​សិទ្ធិ​របស់​ពលក​រទេស​ន្តរប្រវេសន៍​នេះ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us