Monday, May 20th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ ប្រទេស​​បារាំង​​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានា​ធិបតី​​ជុំ​ទី​២

ប្រទេស​​បារាំង​​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានា​ធិបតី​​ជុំ​ទី​២

ប្រជាជន​បារាំង​ចំនួន​៤៣​លាន​នាក់​ ត្រូវ​ចេញ​ទៅ​បោះឆ្នោត​​ចាប់​តាំង​ពី​​ម៉ោង​​២​រសៀល​ បន្ទាប់ពី​យុទ្ធនាការ​ឃោសនា​បានបញ្ចប់​កាលពី​យប់​ថ្ងៃ​សុក្រ​។

ការ​បោះ​ឆ្នោត​​ដំបូង​បាន​បើក​ធ្វើ​នៅ​លើ​ទឹកដី​បរទេស​កាលពី​ថ្ងៃ​សៅរិ៍​និង​ការបោះឆ្នោត​ចុងក្រោយ​ត្រូវ​បិទ​បញ្ចប់​នៅ​បារាំង​។

សុន្ទរកថា​នយោបាយ​និង​ការស្ទង់មតិ​ថ្មីៗ​ត្រូវ​បាន​ហាមឃាត់​​ចាប់​តាំងពី​​យុទ្ធ​នា​ការ​​បោះ​ឆ្នោត​​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​សុក្រ​តែ​ការ​ស្ទង់​មតិ​​ចុង​ក្រោយ​​បង្ហាញ​​​ថា​​លោក​​ហ្វ្រង់​ស័រ ហូ​ឡង់ បេក្ខជន​មកពី​គណបក្ស​សង្គម​និយម​មា​ន​ការគាំទ្រ​៥២%​។ ចំណែកឯ​លោក នី​កូឡាស់ សាក់​គូ​ស៊ី ប្រធានាធិបតី​បារាំង​ផុត​​អាណត្តិ​មាន​សំលេង​គាំទ្រ​តែ​៤៨%​ប៉ុណ្ណោះ​។

លោក​ហ្វ្រង់​ស័​រ​ហូឡង់ បេក្ខជន​នាំមុខ មកពី​គណបក្ស​សង្គម​និយម​សង្ឃឹម​ថា​អ្នក​បោះឆ្នោត​នឹង​បដិសេធចោល​ប្រវត្តិ​ការងារ​របស់​ប្រធានាធិបតី​ផុត​អាណត្តិ​លោក​នី​កូឡាស សា​កូហ្ស៊ី​និង​ប្រែក្លាយ​រូប​លោក​​ជា​ប្រធា​នា​ធិបតី​មកពី​គណបក្ស​សង្គម​និយមរ​បស់​បារាំង​ជា​លើ​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​បន្ទាប់ពី​ការ​ស្លាប់​​របស់​លោក​ហ្វ្រង់​ស័រ ម៉ាត់​តេ​រ៉ង់ កាលពី​ឆ្នាំ​១៩៩៥​។

នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១ លោក​ហ្វ្រង់​ស័​រ​ហូឡង់ បេក្ខជន​មកពី​គណបក្ស​សង្គមនិយម​បាន​ឈ្នះ​លោក​សាក់​គូ​ស៊ី 28.6% លើ​26.2%.​។ ដូចនេះ​លទ្ធផល​នៅ​ជុំ​ទី​១​រួម​ទាំង​ការ​ស្ទង់​មតិ​នៅ​មុន​ការបោះឆ្នោត​ជ្រើសរើស​​ប្រធានា​ធិបតី​​បារាំង​​នៅ​​ជុំ​ទី​២​​​នេះ​បង្ហាញ​ថា លោក​ហ្វ្រង់​ស័រ ហូ​ឡង់​បេក្ខជន​មកពី​គណបក្ស​សង្គម​​និយម​អាច​​នឹង​​ក្លាយ​ជា​​ប្រធា​នាធិបតី​​បារាំង​​ថ្មី​​យ៉ាង​​ពិត​ប្រាកដ​។

បញ្ហា​កំណើន​អ្នកគ្មានការងារ​ធ្វើ​និង​វិបត្តិ​ប្រាក់​អ៊ឺរ៉ូ គឺជា​អ្វី​ដែល​រុញច្រាន​ប្រជាប្រិយភាព​របស់​លោក​នី​កូ​ឡាស់​សាក់​ គូ​ស៊ី​ បាន​​ធ្លាក់​ចុះ​​ប្រជា​ប្រិយ​ភាព​​របស់​លោក​​​ហ្វ្រង់​ស័រ ហូឡង់​មាន​ការកើនឡើង​ជាមួយនឹង​ការសន្យា​ជំរុញ​អោយមាន​កំណើន​សេដ្ឋកិច្ចកំណើន​ការងារ និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​។

ការិយាល័យ​បោះឆ្នោត​នឹង​ត្រូវ​បិទ​នៅ​ម៉ោង​៨​យប់​ម៉ោង​នៅ​ស្រុក​បារាំង​ត្រូវ​នឹង​ម៉ោង​១​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃច​ន្ទ​ម៉ោង​នៅ​កម្ពុជា​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us