Tuesday, May 21st

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ ៥​នាក់​​ស្លាប់​​ជិត​​១០​នាក់​​របួស​ដោយ​​រថយន្ត​​ក្រឡាប់

៥​នាក់​​ស្លាប់​​ជិត​​១០​នាក់​​របួស​ដោយ​​រថយន្ត​​ក្រឡាប់

  • PDF

មនុស្ស​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​ជិត​១០​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយសារតែ​រថយន្ត​ផ្ទុះ​កង់​ក្រឡាប់​ធ្លាក់​ផ្លូវ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​បាន​កើត​ឡើង​វេលា​ម៉ោង​ប្រមាណ​១២ និង ២០​នាទី​ថ្ងៃ​ទី​៨ ខែឧសភា​នៅ​ក្នុង​​ភូមិ​​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុកស្ទោង ខេត្ត​កំពង់ធំ​។

រថយន្ត​បង្ករ​ម៉ាក​ទួរីស​ពណ៌​សបាន​ផ្ទុះ​កង់​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ​បណ្ដាលឲ្យ​មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​និង​អ្នក​ដំ​ណើរ​​ផ្សេង​ទៀត​ប្រមាណ​ជិត​១០​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us