កាលពីរសៀលថ្ងៃទី៨ ខែឧសភា សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យលោកអភិបាលក្រុងបាងកកប្រទេសថៃចូលជួបសម្តែងការគួរសមនិងសម្តេចបានលើកទឹកចិត្តឲ្យទីក្រុងទាំងពីរសហការ និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នាទៅវិញទៅមកឲ្យបានល្អប្រសើរឡើងទាំងនៅក្នុងពេលបច្ចុប្បន្នក៏ដូចជាទៅអនាគតផងដែរ។
មន្ត្រីយោធាយីម៉ែនម្នាក់បាននិយាយថាក្រុមខ្មាន់កាំភ្លើងអ៊ិស្លាមនិយមបានសម្លាប់ទាហានរដ្ឋាភិបាលយ៉ាងតិច៣២នាក់កាលពីថ្ងៃចន្ទកន្លងទៅនេះ នៅពេលពួកគេបានសម្រុកចូលទីតាំងយោធាមួយនៅភាគខាងកើតប្រទេសយេម៉ែនជាទឹកដីដែលក្រុមសកម្មប្រយុទ្ធគ្រប់គ្រង។
បុរសចំណាស់អាយុ៦២ឆ្នាំ ឈ្មោះតាអំពុង ឬ តា SMS ដែលតុលាការក្រុងបាងកកបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទបានប្រមាថរបបរាជានិយមកាលពីឆ្នាំទៅ បានស្លាប់នៅក្នុងពន្ធនាគារហើយ។នេះបើតាមការគូសបញ្ជាក់របស់មេធាវីរបស់លោកតាកាលពីថ្ងៃអង្គារម្សិលម្សិញនេះ។




































