ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរ ខេង បានចុះហត្ថលេខាលើប្រកាសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី៩ ខែឧសភា តែងតាំងលោកសរ ចំរ៉ុង អភិបាលរងខេត្តក្រចេះអោយទទួលតំណែងជាអភិបាលខេត្តស្តីទីជំនួសលោកខាំ ភឿន អតីតអភិបាលខេត្តដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តកាលពីយប់ថ្ងៃទី ០៨ ខែឧសភា កន្លងទៅនេះ។




































