លោកឧត្ដមសេនីយ៍ឯក គីម ប៊ុនថានអគ្គមេបញ្ជាការរង និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុន សែនបានអញ្ជើញបើកវគ្គបណ្តុះបណ្តាល នាយទាហានជំនាញគ្រប់គ្រងសព្វាវុធថ្នាក់កងអនុសេនាធំ វរសេនាតូចជំនាន់ទី១នៅសាលាបើកបរក្តាន់រយកាលពីរសៀលថ្ងៃទី១០ ខែឧសភាកន្លងទៅនេះ។
ក្នុងវគ្គបណ្តុះបណ្តាលជំនាញសព្វាវុធនោះមានសិក្ខាកាមមកពីបណ្តាកងឯកភាពចំណុះអគ្គបញ្ជាការចំនួន១២៥នាក់ បានចូលរួមសិក្សា។




































