Monday, May 20th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​អន្តរជាតិ កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​សេរី​​នៅ​​តែ​​មិន​ទាន់​​លេច​​ជា​​រូប​រាង

កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​​សេរី​​នៅ​​តែ​​មិន​ទាន់​​លេច​​ជា​​រូប​រាង

កា​ចរចា​រលើ​កិច្ចព្រមព្រាង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ចំនួន​៥០​ចំនុច​នោះ​នៅ​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​នោះទេ ប៉ុន្តែ​អ្វី​ដែល​ប្រទេស​មហាអំណាច​សេដ្ឋ កិច្ច​អាស៊ី​ទាំង​បី​បានឯកភាពគ្នា​នោះ​គឺ ជាការ​បញ្ចៀស​បញ្ហា​ផ្សេងៗ​ក្នុង​ឧបទ្វិប​កូរ៉េ និង ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេសកូរ៉េខាងជើង​។

លោក​យូ​ស៊ី​ហ៊ី​កូ ណូ​ដា នាយករដ្ឋមន្ដ្រី​ជប៉ុន និង​លោក​លី ម្យុង​បាក់​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានឲ្យដឹងថា ពួកគេ​នឹង​ខិត​មិនឱ្យ​មាន​ជម្លោះ​កើតឡើង ដែល​​​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ព្យុងយ៉ាង​នោះ​ទេ​។

ជា​ការកត់សម្គាល់​បញ្ហា​ដែល​នៅ​តែ​ចោទ​នៅឡើយ​នោះ គឺជា​ការ​បង្ករឿង​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​តែង​តែ​ធ្វើ​ការគំរាមកំហែង លើ​បណ្តា​ប្រទេស​ជិត​ខាង​​របស់​ខ្លួន​ជា​ពិសេស​ប្រទេស​ជប៉ុន និង កូរ៉េខាងត្បូង​តែម្តង​។

ដូច្នេះ​ប្រធានបទ​ដែល​ត្រូវតែ​លើកយក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​នេះ​គឺជា​បញ្ហា​អាវុធ​នុយក្លែរអ៊ែ​រ របស់​កូរ៉េ​ខាងជើង បើ​ទោះបី​នៅ​ពេល​នេះ ប្រទេស​ទាំង​បី​នៅ​មិនទាន់​មាន​ភ​ស្ថតាង​គ្រប់គ្រាន់ ក៏ដោយ​។

គួបញ្ជាក់ថា គម្រោង​បង្កើត​តំបន់​ដោះដូរ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​កើត​មាន​ចំ​ពេល​ដែល​តំបន់​ដោះ​ដូរ​​សេរី​មួយ​ទៀត​​ ឈ្មោះ​ថា ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិក​ កំពុង​ត្រូវ​គេ​ចរចា​ត្រៀម​រៀបចំ​បង្កើត​ឡើង​ដែរ ដែល​ក្នុងនោះ​មាន​ជប៉ុន​កំពុង​ចូលរួម​ដែរ​ជាមួយ​អាមេរិក និង​ប្រទេស​អាស៊ី​ដទៃ​ទៀត​ផង​ដែរ​។

ដោយ​ឃើញ​សភាព​ការ​បែបនេះ​ចិន​បាន​ខិតខំ​ជំរុញ​ឲ្យ​តំបន់​ដោះដូរ​សេរី​នៅ​អាស៊ី​បូព៌ា​កើតចេញ​ឆាប់ៗ ដើម្បី​ប្រជែង​ជាមួយ​អាមេរិក​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us