Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក សម្តេច​ហ៊ុន​សែន​​​អំពាវនាវ​​អោយមាន​​​ការ​បោះ​​ទុន​​វិនិយោគ​​ក្នុង​ស្រុក

សម្តេច​ហ៊ុន​សែន​​​អំពាវនាវ​​អោយមាន​​​ការ​បោះ​​ទុន​​វិនិយោគ​​ក្នុង​ស្រុក

ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​នៅ​​ថ្ងៃ​​ទី​​១៤​​ឧសភា​​នេះ​​បាន​​អំពាវនាវ​​ទៅ​​បណ្ដា​​អ្នក​​វិនិយោគិន​ខ្មែរ​ទាំង​ឡាយ​បោះទុន​​វិនិយោគ​​នៅ​ក្នុង​ប្រទេស​​​អោយ​បានច្រើន​ដើម្បី​​ឈាន​​ទៅ​​រក​​ការ​​ប្រ​កួត​​ប្រជែង​នៅ​ខាង​ក្រៅ​ប្រទេស។​ ការវិនិយោគ​នៅក្នុងស្រុក គឺជាការជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជាមួយកំរិតទៀត។

ថ្លែងនៅក្នុងពិធីបើកសម្ពោធរោងចក្រស្រាបៀរ​កម្ពុជា​របស់​ក្រុម​ហ៊ុន​ខ្មែរ ​ប្រ៊ូវើរី ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៤ឧសភា​នៅ​ខណ្ឌ​ដង្កោ​នេះ ​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កម្ពុជាបានជំរុញ និង អំពាវនាវបន្ថែមទៀត​ទៅដល់បណ្តា​អ្នកវិនិយោគិន​នានាបន្តការ​បោះទុន​វិនិយោគ​នៅ​ក្នុង​ស្រុក។

សម្តេចហ៊ុនសែនបានមានប្រសាសន៍បន្តថា កាលពីអតីតកាល​​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​យក​លុយ​​ទៅ​វិនិ​យោគ​នៅក្រៅ​​ប្រ​​ទេស​ ប៉ុន្តែចាប់តាំងពី​ឆ្នាំ​១៩៧​៩មក ប្រជាពលរដ្ឋខ្មែរជាច្រើន​បាន​យកលុយ​មក​​វិនិ​យោគ​​នៅ​ក្នុង​​ប្រទេស​​វិញ។

តែយ៉ាងណាក៍ដោយ​សម្តេចហ៊ុនសែនបានថ្លែងថា នាពេលបច្ចុប្បន្ននេះ​អ្នកវិនិយោគិនបរទេសក៍អាចមកដាក់ទុន​វិនិយោគជាមួយ​ទឹកប្រាក់​របស់​ពួក​គេ​១០០​ភាគរយ ដោយមិនចាំបាច់ចាប់ដៃគូវិនិយោគជា​មួយ​ក្រុម​ហ៊ុន​វិនិ​យោគ​​នៅ​ក្នុង​​ស្រុក​នោះ​ទេ។

ជាមួយនឹងការលើកឡើងនេះដែរសម្តេចហ៊ុន សែន ក៍បានជំរុញអោយក្រុមហ៊ុនក្នុងស្រុក​ខិតខំបង្កើនផលិតភាព និង គុណភាព​របស់ខ្លួន ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេសផងដែរ៕


    About Us
    Khana

Activities

Find us at Facebook

Contact Us