បុរសជនជាតិវៀតណាមម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តជាមួយម៉ូតូដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល ១១និង១០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនរងគ្រោះរងមានឈ្មោះ វិន យ៉ានូវ ភេទប្រុស ជនជាតិវៀមណាមមានមុខរបរជាកម្មករសំណង់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំនែកជនបង្កមានឈ្មោះជុចវណ្ណារ័ត្ន អាយុ ២៨ឆ្នាំ រស់នៅភូមិដើមមានសង្កាត់ក្រុងតាខ្មៅ ខេត្តកណ្តាលជាមន្ត្រីនគរបាលអន្តោប្រវេសន៍។






































