Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម សម្តេច​ហ៊ុន សែនៈ ​គ្មាន​ការ​ផាក​ពិន័យ​ក្នុង​ពិធី​មង្គលការ​នោះ​ទេ

សម្តេច​ហ៊ុន សែនៈ ​គ្មាន​ការ​ផាក​ពិន័យ​ក្នុង​ពិធី​មង្គលការ​នោះ​ទេ

  • PDF

ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​បាន​​ចេញ​​មុខ​​ប្រកាស​​ថា គ្មាន​​ការ​​ផាក​ពិន័យ​​​នោះទេ នៅ​ពេល​​ដែល​ពិធី​មង្គលការ​​​​មិន​​​អនុវត្ត​​​តាម​​ក្រសួង​ធម្មការ​​និង​សាសនា ជុំ​វិញ​​​ការ​​កែប្រែ​កម្មវិធី​មង្គលការ​ដូចជា​ការ​លើក​ឡើង​នា​ពេលកន្លងមក​។

ការប្រកាស​បែប​នេះ​បាន​​លុប​លើ​​ពាក្យ​ចចាមអារាម​មួយ​ចំនួនដែល​បាន​និ​យាយ​ពី​​មាត់មួយទៅមាត់មួយថា អាជ្ញាធរឃុំ រឺសមត្ថ​កិច្ច​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ រឺ​​បញ្ឈប់​ពិធី​មង្គល​ការ​នោះ​តែ​ម្តង​ ប្រសិន​បើមិនអនុវត្ត​តាម​ការ​កម្ម​វិធី​ណែ​នាំ​របស់​​ក្រសួងទាំង​ពីរនេះ។

ថ្លែងទៅកាន់ អាចារ្យ អាចារិនី ជាង ៣២៥៥ នាក់ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​តួនាទី និងក្រមសីលធម៌​អាចារ្យ ជំនាន់ទី១​ដល់​ជំនាន់​ទី៩ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា នៅឯមជ្ឈមណ្ឌលកោះពេជ្យ សម្តេច​ហ៊ុន សែន នាយករដ្ឋមន្រ្តីហ៊ុន សែន​បានធ្វើការ​បដិសេធយ៉ាងខ្លាំងៗ​ចំពោះពាក្យច​ចាម​អារ៉ាម​ខាង​លើ។

កន្លងមកពាក្យចចាមអារ៉ាមខាងលើនេះ ត្រូវ​បាន​គេនិ​យាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ថា អាជ្ញា​ធរ​ឃុំ​ រឺ​​សមត្ថ​កិច្ច​​នឹង​ធ្វើ​​ការ​​ផាក​​ពិ​​ន័យ​ រឺបញ្ឈប់​ពិធីមង្គល​ការនោះតែម្តង ​ប្រសិន​​បើ​ម្ចាស់​​​ពិធី​មង្គល​នោះ​​មិន​អនុ​វត្ត​តាម​ការ​​កម្ម​វិធី​ណែ​នាំ​​របស់​ក្រសួងធម្មការ និងក្រសួងវប្បធម៌នេះ។

ពាក្យចចាមអារ៉ាមនេះ​ក៏ត្រូវបានទទួលការសាទរពីសំណាក់ប្រជាជនមួយចំនួន និងទទួលការរិះគន់ផងដែរ។ តែ​ប្រ​ជា​ជនទាំងនោះ​ក៏មិនបាន​ដឹងច្បាស់ លាស់​ថា ពិតជាមានការផាកពិន័យពិតប្រាកដមែនរឺយ៉ាងណា។ តែ​យ៉ាង​ណា​ក៍​ដោយ​មន្ទិលសង្ស័យ រឺពាក្យ​ចចាម​អារ៉ាមជុំវិញ​ព័ត៌​មាន​ខាង​លើ​នេះ​ត្រូវ​បាន​លាតត្រដាងនៅពេល​​នេះ​ហើយ។

កន្លងមកក៍មាន​លេចលឺនូវព័ត៌មាន​មួយចំនួន​ដែរថា នៅ​ពេល​ខាងមុខនេះ​ការយកថ្លៃទឹកដោះ រឺប្រាក់​ការ​បង្គាប់​ថ្លៃ​ផ្ទះ​ក៍​នឹង​ត្រូវ​បញ្ឈប់​ផង​ដែរ។ ចំពោះ​បញ្ហា​​​នេះ​នៅ​មិន​ទាន់​មាន​ការបញ្ជាក់​​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

សំលេងៈ

    About Us
    Khana

Activities

Find us at Facebook

Contact Us