យុវជន២នាក់ ត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនដោយសារជនទាំងនេះកំពុងជក់គ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែឧសភានេះ។
ជនដែលត្រូវសម្ថកិច្ចធ្វើការចាប់ខ្លួននោះទី១មានឈ្មោះ ស៊ាន រ៉ាវី អាយុ២០ឆ្នាំ និង ទី២ ឈ្មោះសុខ វិសាល អាយុ ២១ ឆ្នាំ រស់នៅភូមិអង្គតាមិញ និងភូមិគោកចំបក់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យទាំំងពីរកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។




































