Wednesday, Jun 19th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ កម្មករ​​ក្រុម​ហ៊ុន​​​ហុង​ដា​​ព្រ​មាន​​បិទ​ទ្វារ​​ក្រុម​ហ៊ុន​​ហុង​ដា

កម្មករ​​ក្រុម​ហ៊ុន​​​ហុង​ដា​​ព្រ​មាន​​បិទ​ទ្វារ​​ក្រុម​ហ៊ុន​​ហុង​ដា

  • PDF

កម្មករ​ក្រុមហ៊ុន​ហុងដា​ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​ការតវ៉ា​អស់​រយៈពេល​ជិត​១​សបា្ដហ៍​ទៅហើយ ដើម្បី​ទាមទារ​អោយ​ថៅកែរ​ក្រុម​​ហ៊ុន​ដោះស្រាយ​លក្ខណ្ឌ​ការងារ​មួយចំនួ​ន​សំរាប់​។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​រហូតមកដល់​ថ្ងៃ​ទី​២៥​ឧសភា​នេះ​ពួកគេ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅ​ឡើយ​​ទេ​។

ជាមួយគ្នានេះ​ក្រុម​កម្មករ​ដែល​មាន​គ្នា​ជាង​៥០០​នាក់​ក៍​បាន​គំរាម​បិទទ្វារ​ក្រុម​ហ៊ុន​នៅថ្ងៃនេះ​ផងដែរ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ពី​ក្រុមហ៊ុន​។ ការតវ៉ា​របស់​កម្មក​រ​បាន​ធ្វើឡើង​បន្ទាប់​ពី​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញចេញ​ពី​ការងារ​នៅ​ពេល​ពួកគេ​ព្យាយាម​បង្កើត​សហជីព និង​ទាមទារ​ឲ្យមាន​លក្ខខណ្ឌ​ការងារ​និង​អត្ថ​ប្រ​យោជន៍​​ផ្សេងៗ​​សំរាប់​​កម្មករ​។

ជាមួយគ្នានេះ ក្រុមកម្មករ​ក៍​បាន​ទាមទា​រ​អោយ​ក្រុមហ៊ុន​បញ្ឈប់​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​លោកអៀ​ត សេង​នី​ផង​ដែរ​។​ ​យ៉ាងណា​ក៏​ដោយ​ទាក់ទង​នឹង​បញ្ហា​នេះ​លោក អៀ​ត សេង​នី ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ហ៊ុន​ដា​បាន​​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នឹង​មិន​អាច​ធ្វើ​តាម​ការស្នើ​រ​សុំ​របស់​ក្រុមកម្មករ​បាន​ទេ ហើយ​ថា​លោក​មិន​បានដឹង​ពី​គំរោង​បិទ​ទ្វារ​រោងចក្រ​របស់​ក្រុម​កម្មករ​នេះ​នៅឡើយ​ទេ​។

ប៉ុន្តែ​លោក​បាន​អះអាងថា ក្រុមហ៊ុន​កំពុង​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​។ សូមបញ្ជាក់​ថា មួយ​រយៈពេល​ចុង​នេះ​សកម្មភាព​នៃ​ការតវ៉ា​របស់​ក្រុមកម្មករ​-​កម្មការិនី​បាន​កើតឡើង​ជា​បន្តបន្ទាប់​គួរឲ្យគត់សម្គាល់​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us