បើទោះបីជាការពិភាក្សាបានបន្ថែមពេលវេលា១ថ្ងៃទៀតនៅក្នុងទីក្រុងបាដាតប្រទេសអ៊ីរ៉ាក់ កន្លងមកមិនទាន់ទទួលបានជោគជ័យក៏ដោយក៏កិច្ចប្រជុំស្តីពីបញ្ហាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះនឹងបើកកិច្ចប្រជុំសាជាថ្មីម្តងទៀតនៅក្នុងទីក្រុងMoscowប្រទេសរុស្ស៊ីនៅថ្ងៃទី១៨-១៩ មិថុនាជាបន្តទៀត ដែលបញ្ហានេះបានធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ប្រទេសលើពិភពលោកទាំងមូល។
ទាក់ទង់នឹងបញ្ហានេះលោកស្រី Catherine Ashton ប្រធានគោលនយោបាយកាបរទេសសហគមអឺរ៉ុបបានឲ្យដឹងថា យើងនឹងព្យាយាមដោះស្រាយបញ្ហានេះសារជាថ្មីម្តងទៀត ហើយអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺ ព្យាយាមធ្វើយ៉ាងណាឲ្យកិច្ចពិភាក្សានៅខែក្រោយនោះឲ្យទទួលបានលទ្ធផលល្អបើទោះបីជាមានការលំបាកក៏ដោយ។
ចំណែកលោករដ្ឋមន្ត្រីការបទេសអាឡឺម៉ង់ក៏បានទទូចឲ្យប្រទេសអ៊ីរ៉ងយល់ព្រមទៅតាមសំណើរប្រទេសមហាអំណាចទាំងនេះផងដែរ។ នៅក្នុងកិច្ចប្រជុំនៅខែក្រោយនេះប្រទេសមហាអំណាចទាំង៦មានដូចជាអាមេរិក ប្រទេស រុស្ស៊ី ប្រទេសបារាំង ចក្រភពអង់គ្លេស ប្រទេសចិន និងប្រទេស អាឡឺម៉ង នឹងកាត់បន្ថយការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាមិនខានប្រសិនបើប្រទេសនេះយល់ព្រមទៅលើការកាត់បន្ថយការចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួននោះ។
សូមបញ្ជាក់ថា នាពេលកន្លងមកប្រទេសមហាអំណាចទាំងនេះតែងតែធ្វើការគំរាមគំហែងចំពោះប្រទេសអ៊ីរ៉ងដោយចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់កំពុងតែចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលបានចាប់ផ្តើមធ្វើការចំរាញ់តាំងពីឆ្នាំ២០១០មកម្លេះ ដើម្បីផលិតអាវុធនុយក្លេអ៊ែ។
ជុំវិញបញ្ហានេះដែរ ប្រទេសអ៊ីរ៉ងតែងតែធ្វើការបកស្រាយម្តងហើយម្តងទៀតថា ការចំរាញ់សារធាតុអ៊ុយរ៉ាញូមនេះ គឺធ្វើឡើងក្នុងន័យសន្តិភាពប៉ុណ្ណោះហើយបានលើកឡើងទៀតថា ប្រទេសរបស់ខ្លួនមិនខ្លាចការដាក់សំពាធពីសំណាក់ប្រទេសទាំងនោះឡើយ៕

































