Monday, May 20th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក ​​៥​លាន​​​ដុល្លារ​​​​​​សម្រាប់​​គម្រោង​​អភិ​វឌ្ឃន៏​​​​ធន​ធាន​​ធម្ម​ជាតិ​​​កម្ពុជា​

​​៥​លាន​​​ដុល្លារ​​​​​​សម្រាប់​​គម្រោង​​អភិ​វឌ្ឃន៏​​​​ធន​ធាន​​ធម្ម​ជាតិ​​​កម្ពុជា​

សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នឹង​ផ្តល់​ថវិកា​ប្រមាណ​៥​លាន​ដុល្លារ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ខាង​ផ្នែក​គ្រប់គ្រង​ធម្មជាតិ​ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ទៅលើ​គម្រោង​អភិ​វឌ្ឃន៏​ផ្នែក​ធនធានធម្មជាតិ និង​អភិ​វឌ្ឍន៍​សង្គម​នៅ​កម្ពុជា​។

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​ គម្រោង​នៃ​ការផ្តល់​ថវិកា​នេះ​បាន​កើតឡើង​បន្ទាប់ពី​មើលឃើញថា​ធនធានធម្មជាតិ​របស់​​ប្រទេស​កម្ពុជា​កំពុងតែ​រង​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ​ពី​មនុស្ស និង​ធម្មជាតិ​។

គួរបញ្ជាក់​ថា ដើម្បី​ទទួលបាន​មូលនិធិ​នេះ​អង្គការ​នានា​អាច​ដាក់​ពាក្យសុំ​ដើម្បី​អនុវត្ត​គម្រោង​ដែល​ខ្លួន​គ្រោង​ដំណើរការ​។​ សហភាព​អឺរ៉ុប​បាន​ប្រកាស​ជូនដំណឹង​អំពី​បញ្ហា​នេះ​កាលពី​ខែ​មេសា​ម្តង​រួច​ហើយ​ដោយ​កំណត់​កាលបរិច្ឆេទ​ផុតកំណត់​ត្រឹម​ថ្ងៃទី​៩​កក្កដា​ខាងមុខនេះ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us