Saturday, May 25th

Last update03:36:55 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ ប្រទេស​​ធំៗ​​នៅ​លើ​​ពិភព​លោក​​បណ្ដ​ញ​អ្នក​ការ​ទូត​​ស៊ី​រី​​ចេញ​ពី​​ប្រទេស​​របស់​​ខ្លួន

ប្រទេស​​ធំៗ​​នៅ​លើ​​ពិភព​លោក​​បណ្ដ​ញ​អ្នក​ការ​ទូត​​ស៊ី​រី​​ចេញ​ពី​​ប្រទេស​​របស់​​ខ្លួន

(​អត្ថបទ​ដោយកញ្ញា អេង គឹមហុង​)៖ប្រទេស​ធំៗ​ជាង​១០​ប្រទេស​បាន​ប្រកាស​ជា​បន្តបន្ទាប់​ចាប់តាំងពី​មាន​ការសំលាប់​រង្គាល់​នៅ​ប្រទេស​ស៊ី​រី​នោះ​ថា ពួកគេ​បាន​បណ្តេញ​ក្រុម​​អ្នកការទូត​ស៊ី​រី​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​អង្គារ​មក​បន្ទាប់​ពី​មើលឃើញថា រដ្ឋាភិបាល​ស៊ី​រី​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​កាលពី​ថ្ងៃ​សុក្រ​សបា្ដហ៍​មុន​។

បណ្ដាល​​ប្រទេស​ទាំងនោះ​រួមមាន​បារាំង សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ាញ កា​ដា​ណា អូស្ត្រាលី ហូ​ឡង់ និង​ប្រទេស​ស្វីស​។

ការបណ្តេញ​ពួក​អ្នកការទូត​ស៊ី​រី​ទាំងនេះ​ចេញពី​ប្រទេស​របស់​ខ្លួន​ដោយ​ប្រទេស​មហាអំណាច​ទាំងនោះ​គឺ ជា​ចំណាត់ការ​មួយ​ដ៏​ល្អ​ដើម្បី​ដាក់​គំនាប​ទៅលើ​ប្រធានាធិបតី​ស៊ី​រី លោក​បា​សា អាល់​អា​ស្សាត បន្ទាប់ពី​មនុស្ស​​ចំនួន​១០៨​នាក់​បាន​ស្លាប់ និង​មនុស្ស​ចំនួន​៣០០​នា​ន់​បាន​រង​របួស​កាលពី​ថ្ងៃ​សុក្រ​។ ក្នុងនោះ​ក្មេង​ចំនួន​៣៤​នាក់ ​​ត្រូវ​​បាន​​​សម្លាប់​​​​ផង​​ដែរ​​នៅក្នុង​អំពើហិង្សា​នេះ​។

ក្នុងពេល​ជាមួយគ្នា​នេះ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ក៏​បាន​ចេញ​សេចកី្តថ្លែ​ង​ការណ៍​ថ្កោលទោស​ចំពោះ​អំពើ​សម្លាប់​ដ៏​រង្គាល​នៅ​ស៊ី​រី និង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ស៊ី​រី​អោយ​​ដក​កងទ័ព​ចេញពី​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ផង​ដែរ​។

គួររម្លឹកថា លោក​កូហ្វី អាណាន់ បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​កំពុងស្ថិត​នៅ​ក្នុង​ប្រទេ​ស៊ីរី ដើម្បី​ជជែក​គ្នា​ចុងក្រោយ​ជាមួយ​មេដឹកនាំ​ស៊ី​រី​ក្នុង​គោលដៅ​ព្យា​យាម​ជួយសង្គ្រោះ​ផែនការ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​។

ចាប់តាំងពី​មាន​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តាំងពី​ខែ​មីនា​ឆ្នាំ​២០១១​មក មាន​មនុស្ស​ស្លាប់​១៣០០០​ហើយ​នៅក្នុង​ប្រទេស​ស៊ី​រី​។ ទាក់ទង​ទៅ​នឹង​ការ​សម្លាប់​មនុស្ស​របស់​រដ្ឋាភិបាល​ស៊ីរី​កន្លងមក​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប បាន​ព្យាយាមបញ្ចុះបញ្ចូលដល់​រដ្ឋាភិបាល​ចិន និង រុស្សី​ឲ្យ​គាំទ្រ​ទៅលើ​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​ស៊ី​រី ប៉ុន្តែ​ប្រ​ទេស​​ទាំង​ពីរ​បាន​បដិសេធ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us