មនុស្សប្រុសស្រីចំនួន២៣នាក់ បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្ដ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ស្ថិតនៅលើផ្លូវជាតិលេខ៣ក្នុងភូមិយាយឡ ឃុំ-ស្រុកត្រាំកក់ ខេត្ដតាកែវ។
គួរបញ្ជាក់ថា អ្នករងរបួសទាំងនោះជាកម្មកររោងចក្រដោយពួកគេវិលត្រឡប់ទៅភ្នំពេញវិញក្រោយពីបានមកបោះឆ្នោតនៅស្រុកកំណើត។






































