អាកាសធាតុនៅក្នុងស្រុកយើងមានសភាពក្តៅដែលមនុស្សជាច្រើននាក់ញៀនទៅនឹងកាទទួលទានទឹកត្រជាក់ស្ទើរតែក្លាយទៅជាទំលាប់ដែលមិនអាចអត់បានទៅហើយ។
ក៏ប៉ុន្តែអ្នកដឹងឬទេថាការទទួលទានទឹកត្រជាក់ក្រោយពេលអាហារនោះវាធ្វើឱ្យកើតផលប៉ះពាល់អ្វីខ្លះទៅនឹងរាងកាយរបស់លោកអ្នកដូច្នេះយើងមកពិនិត្យមើលខ្លឹមសារនៅខាងក្រោមនេះ៖ ជាធម្មតាអាហារដែលទទួលទានចូលទៅនោះក្រពះនឹងពោះវៀនរងការបំពេញការងារ។
ដើម្បីរលាយពួកវាយ៉ាងធ្ងន់ធ្ងររួចទៅហើយក៏ប៉ុន្តែក្រោយពេលមានទឹកត្រជាក់ហូរចូលទៅបន្ថែមទៀតនោះវាកាន់តែក្លាយទៅជារៀងធំថែមទៀតតើអ្នកធ្លាប់ឃើញខ្លាញ់ជ្រូកដែលគេទុកនៅក្នុងទូទឹកកកដែរឬអត់អ្នកអាចសាកល្បងនឹងគូសរូបភាពពីស្ថានភាពក្រពះនិងពោះវៀនដែលពោរពេញទៅដោយខ្លាញ់កកចាប់គ្នាជាដុំមានពណ៌សបីដូចជាដើមទៀននោះ។
វាគួរឱ្យយើងមានអារម្មណ៍នឹកចង់ក្អួតបែបណាក្រោយពេលឃើញស្ថានភាពបែបនេះព្រោះថាខ្លាញ់ពពួកនេះអាចធ្វើឱ្យអ្នកកើតរោគមហារីកពោះវៀនបានទៀតផង។ ខ្លាញ់ទាំងអស់នេះក្រោយពេលជួបជាមួយនឹងអាស៊ីដក្នុងក្រពះវាចាប់ផ្តើមទន់ជ្រាយជាងពាក់កណ្តាលដែលអាចនិយាយបានដោយងាយថាជារបស់រឹងពាក់កណ្តាលជារបស់រាវពាក់កណ្តាលស្អិតហើយខាប់។
បន្ទាប់ពីនោះវាហូរចូលទៅក្នុងពោះវៀនមុនចំណីអាហារដទៃៗទៀតដូច្នេះវត្ថុដែលមានស្ថានភាពជាទឹកមិនមែនខ្លាញ់នេះក៏ត្រូវបានបឺតស្រូបចូលទៅក្នុងរាងកាយជំហានចំបូងក៏ប៉ុន្តែពោះវៀនក៏មិនអាចនឹងកំចាត់វត្ថុដ៏ចម្លែកនេះឱ្យអស់បានដែរ។
ជញ្ជាំងពោះវៀនពោរពេញទៅដោយកំណកខ្លាញ់ទាំងអស់នោះក្រោយពេលវេលាឆ្លងកាត់ទៅវានឹងបង្កប់ខ្លួនចូលទៅក្នុងជញ្ជាំងយូរៗទៅក៏អាចធ្វើឱ្យកើតប្រតិកម្មដែលនាំមកនូវរោគមហារីកពោះវៀននៅចុងទីបញ្ចប់បាន។
ដូច្នេះអ្នកគួរឃ្លាតឱ្យឆ្ងាយពីទឹកត្រជាក់ ប្រសិនបើមិនទទួលទានសោះកាន់តែប្រសើរ និងនៅពេលទទួលទានរួចហើយអ្នកអាចស្វែងរកទឹកសម្លក្តៅៗឬក៏ទឹកក្តៅឧណ្ណៗមកទទួលទានតាមក្រោយកាន់តែប្រសើរ៕



































