Thursday, May 23rd

Last update10:51:27 PM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សន្តិសុខ នាំ​​សង្សារ​​ទៅ​​កន្លែង​​ស្ងាត់​​ត្រូវ​​ចោរ​​ចាក់​​សម្លាប់​​ប្លន់​​យក​​ម៉ូតូ

នាំ​​សង្សារ​​ទៅ​​កន្លែង​​ស្ងាត់​​ត្រូវ​​ចោរ​​ចាក់​​សម្លាប់​​ប្លន់​​យក​​ម៉ូតូ

  • PDF

យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បន្ទាប់​ពី​យុវជន​រូប​នេះ​បាន​នាំ​សង្សារ​ទៅ​ឈរ​រួមរ័ក​នៅ​កន្លែង​ស្ងាត់​ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​​ មក​​ចាក់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​តែ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង ១០​និង​៣០នាទីយប់​ថ្ងៃ​ទី​៤ ខែ​មិថុនា​ស្ថិតក្នុង​ភូមិ​ត្រពាំងផ្លុង​ទី​១ ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញា​ក្រែក​​ខេត្ត​កំពង់ចាម​។

សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះស៊ឹម​ធា អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ច្រក​រំដេង ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក​ បាន​ស្លាប់​ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

    About Us
    Khana

Activities

Find us at Facebook

Contact Us