Thursday, Jun 20th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ ហោរាសាស្ត្រ​ប្រចាំថ្ងៃ ប្រចាំ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មិថុនា ​ឆ្នាំ​២០១២

ប្រចាំ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មិថុនា ​ឆ្នាំ​២០១២

ឆ្នាំជូត​ពង្សទេព្តា​ប្រុស​ធាតុ​ទឹក

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​​ការ​សម្រេច​ចិត្ត​​រឿង​​សំខាន់​​ឬ​​ណាត់​​ចរចា​​រឿង​​សំ​ខាន់​​ឡើយ​​ពី​ព្រោះ​​ថា​ឱកាស​​ភ្លាត់​ស្នៀត​​នោះ​​ក៏​មាន​ខ្ពស់​ណាស់​ផង​។​ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​នាំ​ឱ្យ​ទទួលរ​ង​របួស​ដោយ​ប្រការ​ណាមួយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ​​លោកអ្នក​​ជួប​ប្រទះ​​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រ​ចែ​ប្រ​ច័ណ្ឌ​​ច្រើន​ម្នាក់ឯង​៕

រាសី​ល្អ​ជា​មធ្យម​។​ លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តោង​មានការ​ចេះ​ថ្លឹងថ្លែង​មិន​ត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ឥតអំពើ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​ជួ​បញ្ហា​ស្មុគស្មាញ​ម្តេច​ម្តាក៏​អាច​រក​ប្រាក់ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មាន​ការទាស់ទែង​គ្នា​ហើយ​ចង់​ផ្សះផ្សា​ជម្លោះ​ពេលនេះ​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវ​គ្នា​ទេ​ថែមទាំង​បែរ​មក​ផ្អែមល្អែម​យ៉ាង​ឆាប់រហ័​ស​ផង​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បើ​មាន​ការសម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​ឬ​រឿង​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​មានតែ​ចាញ់​ប្រៀប​​នឹង​ខាតដើម​ប៉ុណ្ណោះ​។ ​ក្រៅពី​នេះ​ចំពោះ​ស្ត្រី​គប្បី​មាន​ការប្រយ័ត្នប្រយែង​រឿង​ការបើកបរ​ដែល​មានកា​រ​ប៉ះទង្គិច​បន្តិចបន្តួច​ណាមួយ​ឡើង​។ ​ចូរ​លោក​អ្នក​ធ្វើ​បុណ្យ​ដាក់​ទាន​ខ្លះ​ទើប​ប្រសើរ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាព​លំបាកលំបិន​មិន​តិច​ដែរ​ទេ​ព្រោះ​តែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារ​ពើ​។​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ភាព​ទុក្ខសោក​មកវិញ​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកសម្រេចចិត្ត​រឿង​សំខាន់​ណាមួយ​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើ​ករប​រយះពេល​វែង​ខ្លី​ជាការ​ជា​ការល្អប្រសើរ​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រ​មុំ​​កំពុង​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​មិន​អាច​ប្រមាថ​បានទេ​បើ​ពុំនោះ​នឹង​នាំមក​នូវ​ការ​ខក​បំណង​ជាក់​ជាពុំខាន​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ឥត​ឈប់ឈរ​ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុត​​ពី​​ជម្លោះ​​ពាក្យសម្តី​ទាំងពួង​ទៅរួច​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​មិនតិច​នោះឡើយ​៕

រាសី​ល្អ​ជា​មធ្យម​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រួវ​បោះទុន​អ្វី​មួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រួវ​មក​ដេក​សោកស្តាយ​ក្រោយ​ដែល​ជា​ការ​ហួសពេល​ទៅ​ហើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

រាសី​ស្រុតចុះ​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​តែង​មាន​ការប៉ះទង្គិច​និង​មាន​រឿង​រាវ​យាយី​ខ្លះៗ​កើតឡើង​ប៉ុន្តែ​បើ​មាន​ការព្យាយាម​នោះ​តែង​ជោគជ័យ​ផង​។ ​ក្រៅ​ចំពោះ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​ការរកផ​ល​កម្រៃ​បើ​ឃើញ​ថា​គេរ​ក​បាន​កុំ​ប្រឹង​រក​តាម​ពេក​ព្រោះ​ថា​មិន​អាច​ហុច​ផល​កម្រៃ​ដូច​ជាទី​ពេញចិត្ត​នោះទេ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ប្រែប្រួល​គួរ​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​៕

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​ពពែ​តែង​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ទាក់ទង​បញ្ហា​ប្រាក់​កាស​និង​ការប្រកប​ការមិន​ថា​ឯកជន​ឬ​រាជការ​នោះ​ទេ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​លោក​អ្នក​អាច​បើក​ហាង​ថ្មី​ឬ​ទិញ​កន្លែ​លក់​ដូ​រថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មិន​ទាន់​មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឱ្យសោះ​ប្រយ័ត្ន​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​វិញ​៕

រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ក្នុង​ការឆ្លងកាត់​នោះឡើយ​។ ​ការគិត​ទុក​ទេ​ហើយ​រាល់​កិច្ច​ការងារ​បើ​មានការ​សម្រេចចិត្ត​ត្រូវ​តែង​បាន​ទទួល​ផល​ខ្ពស់​តែ​បើ​សម្រេចចិត្ត​ខុស​វិញ​ផល​លំបាក​ក៏​តាម​មក​ជាមួយ​ដែរ​។​ ក្រៅពី​នេះ​បើ​លោក​អ្នក​ប្រកប​ជំ​នួញ​​ទីជិត​ឆ្ងាយ​មាន​ការចម្រុងចម្រើន​និង​មាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​លូតលាស់​ទៅមុខ​ប្រពៃ​៕

រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បញ្ហា​មួយចំនួន​លោកអ្នក​ពិតជា​មិន​អាច​ចៀសផុត​ឡើយ​ដូចនេះ​មាន​តែ​ការតស៊ូ​ជំនះ​ប៉ុណ្ណោះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អម្រែក​យ៉ាង​ធ្ងន់​ហើយ​ចំណូល​នោះ​រក​សឹង​ទប់​មិន​ឈ្នះ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការដើរថយក្រោយ​ខ្លះៗ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឬ​ការព្រងើយកន្តើយ​ឈានដល់​ផ្លូវបំបែក​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកជុំរុញ​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ឱ្យ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​។ ​ក្រៅពី​នេះ​​​ការ​​ប្រកបការងារ​ចៅហ្វាយនាយ​ឆាប់​មាន​ការពេញចិត្ត​ហើយ​បើ​ជា​ប្រធាន​គ្រប់គ្រង​ក៏​ឆាប់​មាន​ការពេញចិត្ត​ពេញ​ថ្លើម​ផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវ​ធ្វើ​អ្វីៗ​​ដោយ​ក្តី​តក់ក្រហល់​ពេក​ទេ​ប្រយ័ត្ន​តែ​មាន​ការ​ថ្លោះធ្លោយ​ខាត​បង់ទ្រព្យ​ឥត​អំពើ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​សេច​ក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ធ្វើ​អ្វី​មួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។ សម្រាប់​អ្នក​​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us