Wednesday, May 22nd

Last update04:38:56 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ អន្តរជាតិផ្សេងៗ ពាន​​រង្វាន់​​​យូរ៉ូ ​2012 ​ចាប់​ផ្តើម​​ប្រកួត​​​​យប់​​នេះ

ពាន​​រង្វាន់​​​យូរ៉ូ ​2012 ​ចាប់​ផ្តើម​​ប្រកួត​​​​យប់​​នេះ

ក្រុមបាល់ទាត់​ជំរើសជាតិ​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​ខ្លាំងៗ​ចំនួន​១៦​នឹង​ធ្វើ​ការប្រកួត​ជំ​រុះ​តាម​ពូ​ល​នៅ​យប់​ថ្ងៃ​សុក្រ​ទី​៨​មិថុនា នៅ​ប្រទេស​ប៉ូឡូញ​និង​អ៊ុយ​ក្រែន​នៅក្នុង​ព្រឹត្តិការណ៍បាល​ទាត់​យូរ៉ូ​ឆ្នាំ ២០១២​។

ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ​ទី​៨​មិថុនា​នេះ​រវាង​ក្រុម​បាល់ទាត់​ជំរើសជាតិ​ប៉ូឡូញ ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ជំរើសជាតិ​ក្រិក​ហើយ​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី ​ជា​ការជួបគ្នា​រវាង​ក្រុម​ជំរើសជាតិ​រូស្ស៊ី និង សាធារណៈរដ្ឋ​ឆែក​។

ព្រឹត្តិការណ៍​៤​ឆ្នាំ​ម្តង​នៃ​ការប្រកួត ​Euro 2012​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី៨ មិថុនា រហូត​ដល់​ថ្ងៃ​ទី​១​កក្កដា​ ២០១២ នៅ​ប្រទេស​ប៉ូឡូញ​និង​អ៊ុ​យក្រែន​ដោយ​មាន​ក្រុម​បាល់​ទាត់​​ជំរើស​ជាតិ​ខ្លាំងៗ​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​ចំនួន​១៦​ចូលរួម​ហើយ​ចែកចេញជា​៤​ពូ​ល​។

ពូ​ល​A មាន​ក្រុមបាល់ទាត់​មកពី​ប្រទេស​ប៉ូឡូញ ក្រិក រូស្ស៊ី និង​ប្រទេ​សឆេក

ពូ​ល​B មាន​ប្រទេស​ដា​ណឺ​ម៉ាក់ អាឡឺម៉ង់ ហូ​ឡង់ និង​ប្រទេស​ព័រ​ទុយ​ហ្គាល់

ពូ​ល​C មាន​ប្រទេសក្រូ​អាត អាយ​រី​ឡែន អ៊ី​ត​តា​លី និង​ប្រទេស​អេ​ស្ប៉ា​ញ់

ពូ​ល​D មាន​ប្រទេស​អង់គ្លេស បារាំង ស្វីស និង​ប្រទស​អ៊ុយ​ក្រែន​ដែល​ជា​ម្ចាស់ផ្ទះ​។

ប្រទេស​ទាំងអស់​នឹង​ប្រកួត​ជំ​រុះ​តាម​ពូ​ល ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​។ ​គួរបញ្ជាក់​ថា នេះ​​គឺ ជា​ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់​ធំ​ទី​២ បន្ទាប់​ពី​ការប្រកួត World Cup ដែល​មាន​រយៈពេល​៤​ឆ្នាំ​ម្តង​។

    About Us
    Khana

Activities

Find us at Facebook

Contact Us