រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះដូចនេះមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់ឬណាត់ចរចារឿងសំខាន់ឡើយពីព្រោះថាឱកាសភ្លាត់ស្នៀតនោះក៏មានខ្ពស់ណាស់ផង។ ចំពោះស្ត្រីចូរប្រយ័ត្នឧប្បត្តិហេតុនាំឱ្យទទួលរងរបួសដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនម្នាក់ឯង៕
រាសីល្អជាមធ្យម។ លោកអ្នកធ្វើអ្វីក៏ដោយតោងមានការចេះថ្លឹងថ្លែងមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួនឥតអំពើ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះជួបញ្ហាស្មុគស្មាញម្តេចម្តាក៏អាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីបើមានការទាស់ទែងគ្នាហើយចង់ផ្សះផ្សាជម្លោះពេលនេះជាឱកាសប្រពៃណាស់ព្រោះមិនត្រឹមឆាប់ត្រូវគ្នាទេថែមទាំងបែរមកផ្អែមល្អែមយ៉ាងឆាប់រហ័សផង៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះដូចនេះបើមានការសម្រេចចិត្តរឿងបញ្ហាប្រាក់កាសឬរឿងការងារត្រូវប្រយ័ត្នប្រយែងពីព្រោះមានតែចាញ់ប្រៀបនឹងខាតដើមប៉ុណ្ណោះ។ ក្រៅពីនេះចំពោះស្ត្រីគប្បីមានការប្រយ័ត្នប្រយែងរឿងការបើកបរដែលមានការប៉ះទង្គិចបន្តិចបន្តួចណាមួយឡើង។ ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះទើបប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។ រីឯសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំភាពទុក្ខសោកមកវិញ៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះតែងផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ណាមួយផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបរយះពេលវែងខ្លីជាការជាការល្អប្រសើរព្រោះឱកាសល្អៗកំពុងហុចឱ្យផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះដូចនេះបើទោះបីធ្វើអ្វីមិនអាចប្រមាថបានទេបើពុំនោះនឹងនាំមកនូវការខកបំណងជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយមិនតិចនោះឡើយ៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំម្សាញ់ក្នុងខែថ្មីនេះដួងរាសីរបស់លោកអ្នកប្រសើរជាងខែមុនដោយធ្វើអ្វីក៏តែងមានភាពភ្លឺថ្លាជាងមុនផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនត្រួវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រួវមកដេកសោកស្តាយក្រោយដែលជាការហួសពេលទៅហើយ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំយកភាពប្រចែប្រច័ណ្ឌដឹកមុខប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះដូចនេះបើទោះបីធ្វើអ្វីតែងមានការប៉ះទង្គិចនិងមានរឿងរាវយាយីខ្លះៗកើតឡើងប៉ុន្តែបើមានការព្យាយាមនោះតែងជោគជ័យផង។ ក្រៅចំពោះលោកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីការរកផលកម្រៃបើឃើញថាគេរកបានកុំប្រឹងរកតាមពេកព្រោះថាមិនអាចហុចផលកម្រៃដូចជាទីពេញចិត្តនោះទេ។ សេចក្តីស្នេហាកំលោះក្រមុំមិនមានអ្វីប្រែប្រួលគួរកត់សម្គាល់ទេគឺដូចសព្វមួយដង៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំពពែតែងផ្តល់ផលល្អក្នុងការប្រកបការងារទាក់ទងបញ្ហាប្រាក់កាសនិងការប្រកបការមិនថាឯកជនឬរាជការនោះទេ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបផង។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែងជានិច្ច។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះប្រយ័ត្ននាំជួបផលលំបាកនៅគ្រាក្រោយវិញ៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការចម្រើនលូតលាស់ជាសន្សឹមៗទៅមុខឥតមានអ្វីជាឧបសគ្គធំដុំក្នុងការឆ្លងកាត់នោះឡើយ។ ការគិតទុកទេហើយរាល់កិច្ចការងារបើមានការសម្រេចចិត្តត្រូវតែងបានទទួលផលខ្ពស់តែបើសម្រេចចិត្តខុសវិញផលលំបាកក៏តាមមកជាមួយដែរ។ ក្រៅពីនេះបើលោកអ្នកប្រកបជំនួញទីជិតឆ្ងាយមានការចម្រុងចម្រើននិងមានភាពសុខដុមប្រពៃណាស់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងលូតលាស់ទៅមុខប្រពៃ៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះដូចនេះបញ្ហាមួយចំនួនលោកអ្នកពិតជាមិនអាចចៀសផុតឡើយដូចនេះមានតែការតស៊ូជំនះ ប៉ុណ្ណោះទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ហើយចំណូលនោះរកសឹងទប់មិនឈ្នះ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការដើរថយក្រោយខ្លះៗដូចនេះចូរប្រយ័ត្នជម្លោះវិវាទឬការព្រងើយកន្តើយឈានដល់ផ្លូវបំបែក៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ផ្តល់ផលល្អសម្រាប់លោកអ្នកជុំរុញការងារឬបញ្ហាប្រាក់កាសឱ្យមានការចម្រើនលូតលាស់ទៅមុខ។ ក្រៅពីនេះការប្រកបការងារចៅហ្វាយនាយឆាប់មានការពេញចិត្តហើយបើជាប្រធានគ្រប់គ្រងក៏ឆាប់មានការពេញចិត្តពេញថ្លើមផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ពេកទេប្រយ័ត្នតែមានការថ្លោះធ្លោយខាតបង់ទ្រព្យឥតអំពើ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

































