ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិត និង ចែកចាយគ្រឿងអេឡិចត្រូនិចធំលំដាប់កំពូលរបស់កូរ៉េខាងត្បូងសាំស៊ុង “Samsung Electronics” បានតែងតាំងលោក វ៉ុន អូ-ហ៊ីយ៉ុន “Kwon Oh-Hyun” ធ្វើជានាយកប្រតិបត្ដិក្រុមហ៊ុនថ្មីរបស់ក្រុមហ៊ុននេះ។
ក្នុងនាមនាយកប្រតិបត្ដិក្រុមហ៊ុនលោក វ៉ុន នឹងគ្រប់គ្រងលើការងារទូទៅរបស់ក្រុមហ៊ុន ហើយនឹងមើលការខុសត្រូវគ្រប់បណ្ដាសារជីវកម្មទាំងឡាយនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា លោកឆយ ជី-ស៊ុង “Choi Gee-sung” ដែលចាកចេញពីមុខតំណែងនាយកប្រតិបត្ដិនឹងចូលកាន់មុខតំណែងមួយដោយទទួលបន្ទុកផ្នែកយុទ្ធសាស្ដ្រសារជីវកម្ម នៃក្រុមហ៊ុនសាំស៊ុង និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ទន្ទឹមនឹងនេះដែរកូនប្រុសរបស់លោកប្រធានក្រុមហ៊ុនលី គុន-ហ៊ី “Lee Kun-hee” នឹងទទួលមុខតំណែងជាប្រធានប្រតិបត្ដិការហៅកាត់ ស៊ីអូអូ ផងដែរ។


































