រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកក្រឡាប់ចាក់បានប្រែប្រួលមកល្អប្រសើរឡើងវិញដូចនេះផ្តល់ផលល្អសម្រាប់សម្រេចចិត្តរឿងបញ្ហាប្រាក់កាស, ការពិភាក្សាបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាការរកស៊ីជួញដូរឬរឿងផ្ទាល់ខ្លួនផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅពេលនេះមានការទិញចូលលក់ចេញល្អប្រសើរហើយ បើចង់ជួញដូររយះពេលខ្លីៗផងល្អប្រពៃបំផុត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំគោក្នុងពេលនេះឈានចូលខែមិនល្អសម្រាប់លោកអ្នកហើយដូចនេះបើទោះប្រកបរបររកស៊ីជួញដូរអ្វីក៏មិនផ្តល់ចម្រើនការលូតលាស់ដូចគាប់បំណងនោះដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។ រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
រាសីស្រុតចុះ។ អ្នកកើតឆ្នាំខ្លាក្នុងថ្ងៃនេះដោយសារដួងរាសីមិនគាប់ប្រសើរដូចនេះលោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាមិនអាចធ្វេសប្រហែសបានទេហើយមិនអាចប្រមាថរឿងមួយចំនួនបានឡើយបើពុំនោះនឹងទទួលផលលំបាកណាមួយមកវិញជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃនៅថ្ងៃនេះមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានរឿងរកាំរកូស និង ប្រឆាំងគ្នាមិនស្ទើរនោះដែរ៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំទន្សាយឈានមកដល់សប្តាហ៍នេះបានឈានផុតខែល្អប្រសើរហើយប៉ុន្តែសម្រាប់ខែថ្មីដែលជាខែមេសានេះសម្រាប់ដំណើរជីវិតរបស់លោកអ្នកពុំល្អទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះជាដួងរាសីស្រុតចុះវិញ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកងាយមានបញ្ហាភ្លាំងភ្លាត់ណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការចង់ចាញ់ឈ្នះនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយគឺតែងចង់ចាញ់ឈ្នះគ្នាជានិច្ច៕
រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរឡើងវិញហើយពីព្រោះថាឈានដល់ខែដួងរាសីឡើងខ្ពស់។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងចរចារឿងការងារការទំនាក់ទំនងរកស៊ីជួញដូរការកាត់ក្តីឬការតវ៉ាសុំអ្វីមួយតែងសម្រេចជោគជ័យផង។ អ្នកប្រកបរបររកស៊ីជូញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃណាស់៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់ការចុះប្រកបការងារឬដំណើរការងារអ្វីមួយ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារយ៉ាងពេញទីទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់គាប់ប្រសើរជាងមុន៕
រាសីល្អជាមធ្យម។ ក្នុងសប្តាហ៍នេះសម្រាប់លោកអ្នកសុំឱ្យតាំងចិត្តធ្វើការងារឱ្យពេញទីពីព្រោះស្ថិតនៅក្នុងខែដួងរាសីមធ្យមដូចនេះទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់បំពេញក្រពះ។ ការធ្វើដំណើរទីជិតឆ្ងាយពេលទៅមានសុវត្តិភាពល្អតែពេលត្រឡប់មកវិញគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
រាសីល្អជាមធ្យម។ សម្រាប់ឈានដល់ខែមេសានេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេដូចនេះតែងជួបនូវឧបសគ្គនិងរឿងរាវច្រើនចូលយាយី។ ចំពោះបុរសក្នុងខែនេះជួបគ្រោះដូចនេះចូរប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។ការធ្វើដំណើរទៅទិសខាងពាយ័ព្យចូរប្រយ័ត្នគ្រោះចាញ់បោកគេបន្តិច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរប្រទាំងប្រទើសនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកអាចទទួលដំណឹងល្អហើយការប្រកបការងារមានការជឿនលឿនទៅមុខគួរជាទីពេញចិត្តផង។ សម្រាប់ទាក់ទងនឹងបញ្ហាប្រាក់កាសតែងដំណើរការជឿនលឿនទៅមុខគួរជាទីពេញចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមហើយកំពុងមានភាពសុខដុមប្រពៃ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុតនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផង៕
រាសីល្អជាមធ្យម។ ដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកគប្បីមានការសម្រុកការងារឱ្យពេញទីហើយចងចាំថាធ្វើច្រើនទទួលបានផលច្រើនទៅតាមនោះដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញប្រៀបដូចបានជា ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហារឿងរាវស្នេហាកំលោះក្រមុំវិញកើតមានរឿងរកាំរកូសនិងមានរឿងរាវប្រឆាំងគ្នាមិនស្ទើរដែរនោះឡើយ៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំចឈានដល់ពេលនេះបើតាមក្បួនហោរាសាស្ត្រចិនជាខែឆុងឬខែមិនល្អសម្រាប់លោកអ្នកទេដូចនេះទោះធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាណាមួយចោទឡើង។ សម្រាប់បុរសក្នុងខែនេះដែរជាខែមានគ្រោះយាយីម្ល៉ោះហើយធ្វើឱ្យកើតបញ្ហាចំពោះមុខច្រើនជាងសព្វមួយដង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរដោយសារបញ្ហាអាក្រក់នៅយាយីដូចនេះធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមើលមុខគ្នាមិនសូវចំឡើយ ៕
រាសីស្រុតចុះ។ អ្នកកើតឆ្នាំជ្រូកក្នុងសប្តាហ៍នេះបើតាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាដំណើរជីវិតរបស់លោកអ្នកមិនមានភាពរលូនល្អដូចសព្វមួយដងទេគឺតែងមានបញ្ហាប្រទាំងប្រទើសច្រើនចូលយាយី។ អ្នកកើតឆ្នាំជ្រូកត្រូវចងចាំថាក្នុងខែនេះត្រូវសម្រុកការងារហើយបើបានបញ្ចប់នៅខែនេះទើបប្រសើរបំផុតពីព្រោះឈានដល់ខែក្រោយផលលំបាកនឹងមានច្រើនចំពោះមុខ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះវិញមានការប្រទាំងប្រទើសហើយចាប់កំហុសគ្នាច្រើនដូចនេះងាយកើតមានបញ្ហាចម្រូងចម្រាសណាស់៕


































