Friday, May 24th

Last update08:40:36 PM GMT

ទីតាំងឋិតនៅ: សេវាកម្មផ្សេងៗ ហោរាសាស្ត្រ​ប្រចាំថ្ងៃ ប្រចាំ​ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​២០១២

ប្រចាំ​ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​២០១២

រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្ន​សម្តី​បន្តិច​បើ​ពុំ​នោះ​នឹង​កើត​បញ្ហា​ជាមួយ​អ្នក​ដទៃ​ហើយ​មាន​រឿង​រាវ​ប្រទាំង​ប្រទើស​ចំពោះ​គ្នា​ទៅ​​គ្រា​ខាងមុខ​ពុំ​ចេះ​ចប់​ឡើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ចាញ់បោក​គេ​ណាស់ដែរ​គួរ​មាន​ការប្រយ័ត្នប្រយែង ទើប​​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​កើតឡើង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​ព្រោះតែ​ម្នាក់ៗ​មាន​ចិត្តខ្លាំង​រៀងៗ ខ្លួន​ហើយ​បើ​ពុំ​ព្យាយាម​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ចម្រូងចម្រាស ពិតជា​មិន​អាច​ដោះស្រាយ​បាន​ឡើយ​៕

រាសី​ស្រុតចុះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រក​ប្រាក់​ចំណូល​បន្ថែម​ទើប​ជា​ការប្រសើរ​។​ ការធ្វើ​ដំ​ណើរ​​​ទី​ជិត​​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​ទិស​ខាង​ឦសាន​តែម្តង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវ​យក​ភាព​ប្រកែ​ប្រ​កាន់​​ដាក់​​មុខ​​ច្រើន​ឡើយ​បើ​ពុំ​នោះ​កើត​មាន​តែ​រឿង​រាវ​មិន​ចេះ​ចប់​ពុំ​ខាន​៕

រាសី​ខ្ពស់ត្រដែត​។ អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ​ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ត្រូវ ចង​ចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។ ​ចំពោះ​អ្នក​ធ្វើ​ជំនួញ​បើ​ចង់​បោះទុន​តូច​ធំ​មិន​ទាស់​ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​​​ទើប​​មិន​​ចាញ់​បោក​​គេ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែម​ល្ហែម​​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

រាសី​ខ្ពស់ត្រដែត​។​ ការប្រកប​ការងារ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​ហាក់​មាន​ការកើនឡើង​ទៅ​មុខ​ហើយ​បើ​ទោះបី​ចេញ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​​ដល់​ចាស់ទុំ​ទុក ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​មានជ័យ​ហើយ​ទោះ​ធ្វើ​អ្វីៗ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​ផង​។ ​លោកអ្នក​អាច​ប្រកប​ការងារ​ពេញដៃ​ពេញ​ជើង​​និង​​ជោគជ័យ​ជានិច្ច​។ អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួស​រាន់​​ធ្វើ​ព្រោះ​ត្រូវ​ចង​ចាំ​ថា​ធ្វើ ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បើ​ចង់​បោះទុន​តូច​ធំ​មិន​ទាស់​ខុស​អ្វី​ទេ​តែ​យ៉ាង​ណា​​ត្រូវ​ចេះ​ពិនិត្យ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ជួប​បញ្ហា​ត្រូវ​បង់​ទាំង​ទ្រព្យ​និង កម្លាំង​នៅ​គ្រា​ខាងមុខ​។ រីឯ​​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

រាសី​ល្អ​ជា​មធ្យម​។ ចំពោះ​ទ្រព្យ​សំណាង​របស់​លោក​អ្នក​ក្នុង​ពេល​នេះ​បើ​មាន​ច្រើន​សម្បូរ​នៅ​ដើមខែ​តែ​ប៉ុណ្ណោះ​ក្រៅពីនេះ​ជួប​បញ្ហា​ខ្សត់ខ្សោយ​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ហើយ​ចង់​ទារ​ក៏​ច្រើន​សម្រេច​ដូចក្តី​បំណង​ផង​។ រីឯ​គូ​គ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ខ្វាយ​ខ្វល់​​ព្រោះតែ​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​កំពុង​លុកលុយ​និង​បិទបាំង​មុខ​៕

រាសី​ស្រុតចុះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោក​អ្នក​មាន​ការ​ផ្លាស់​ទី​កន្លែង​លក់ដូរ​ឬ​បើក​លក់ដូរ​របរ​តូចៗ​ដែល​ថ្មីថ្មោង​តែង​អាច​រក​ផល​កម្រៃ​គ្រាន់ បើ​ផងដែរ​ប៉ុន្តែ​បើ​រកស៊ី​ធំដុំ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែម​ទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​លោកអ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​ឱ្យបាន​ល្អ​ព្រោះ​ងាយ​ខូច​និង បាក់បែក​ណាស់​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់​កំហុស​និង​ប្រឆាំង​គ្នា​ច្រើន​ហើយ​ បើ​លោក​អ្នក​មិន​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈាន​ដល់​ផ្សះផ្សា​គ្នា​លែងកើត​៕

រាសី​ស្រុតចុះ​។​​ ក្នុងថ្ងៃនេះ​អ្វីៗ បើ​លោក​អ្នក​មិន​បាន​ឃើញ​ច្បាស់លាស់​ទេ​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ត្រូវ​គេ​អូស​ឱ្យ​ធ្លាក់​ទឹក​ដោយ​​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរក​ចំណូល​បន្តិច​ហើយ​បើ​លោក​អ្នក​មាន​អ្នក​ដទៃ​​គេ​ជំពាក់​ប្រាក់​កាស​ទាល់តែ​ខិតខំ​ទារ​បន្តិច​បើ​ពុំនោះ​ទេ មិន​ងាយ​បានឡើយ​។​ ​សម្ព័ន្ធ​ស្នេហា កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ក្នុងការ​ដើរហើរ​ព្រោះថា​ងាយ​ជួប​រឿង​អាក្រក់​ណាស់​ពិសេស​ទៅ​ទិសឧត្តរ​តែម្តង ៕

រាសី​ខ្ពស់ត្រដែត​។​ ការប្រកប​ការងា​រវិ​ញ​ឃើញ​ថា​ទោះ​មានការ​លំបាក​ខ្លះៗ​ចូល​មក​លុកលុយ​ក្តី​តែ​ក៏​មាន​ភាព​សុខដុម​ហើយ​មាន​ការរីកលូតលាស់​ទៅ​មុខ​ជា​សន្សឹមៗ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​​រក​ស៊ី​​ជួញ​ដូរ​​មាន​​ការ​ទិញ​ចូល​​លក់​​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏​មាន​​ភាព​​ល្អ​ប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​​មាន​​ភាព​​សុខ​ដុម​​ទាំង​ពេល​​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់​លោក​អ្នក​មិនមាន​អ្វី​ជួប​ជា​ឧបសគ្គ​ច្រើនក្តី​តែ​ចូរ​កុំ​គប្បី​ធ្វើ​អ្វី​បញ្ចេញ​មុខមាត់​ខ្លាំង​ពេក​ព្រោះ​ថា​កាល​ណា​​ហក់​លោត​កាន់តែ​ខ្លាំង​ការ​អុកគូទ​នោះ​មាន​កាន់តែច្រើន​។ ការ​ធ្វើ​ដំណើរ​​ឆ្ងាយ​​ជិត​​ចូរ​​ប្រយ័ត្ន​​ក្រុម​​មនុស្ស​​បង្ក​ផល​លំបាក​ដោយ​ប្រការ​ណាមួយ​។ សេច​ក្តី​ស្នេហា​ពិសេស​បុរស​បើ​មាន​ការ​ចែចង់​ឬ​បង្កើត​ស្នេហា​ថ្មីថ្មោង​តែង​អាច​មាន​ផ្លែផ្កា​ខ្លះៗ​ផ្តល់​ជា​ក្តីសង្ឃឹម​ឱ្យដឹង​ផង​ដែរ​៕

រាសី​ខ្ពស់ត្រដែត​។ សម្រាប់​អ្នក​ប្រកប​មុខរបរ​ជា​អ្នកជំនួញ​មាន​ការរីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ លោកអ្នក​ចង់​បើក​របរ​អ្វី​មួយ​ថ្មី​ក៏​មាន​ការលូត​លាស់​​ទៅ​មុខ​​សន្សឹមៗ​ជានិច្ច។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​ថ្ងៃ​នេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​អារម្មណ៍​ឆេវឆាវ​បង្ក​ជា​ជម្លោះ​វិវាទ​ណាមួយ​​កើត​ឡើង​​ហើយ​​អូស​​បន្លាយពេល​យូរ​កើតឡើង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទីជិត​​ឆ្ងាយ​​ចូរ​​ប្រ​យ័ត្ន​​ក្រុម​មនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើ​ល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ទិសអាគ្នេយ៍​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ឈ្នានីស​ឬ បង្ករឿង​ដោយ​ប្រការ​ណាមួយ​។ ​រីឯ​​សេចក្តី​ស្នេហា​​ប្រុស​​ស្រី​​មាន​​ដំណើរ​​​ថយ​ក្រោយ​ឥត​មាន​ការរីកលូតលាស់​ទៅ​មុខ​នោះ​ឡើយ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us