Thursday, Jun 20th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: សេដ្ឋកិច្ច បច្ចេកវិទ្យា សេដ្ឋកិច្ច​ក្នុងស្រុក កម្ពុជា​នាំ​ចូល​ទំនិញ ច្រើន​ជាង​នាំ​ចេញ

កម្ពុជា​នាំ​ចូល​ទំនិញ ច្រើន​ជាង​នាំ​ចេញ

កម្ពុជា​បាន​នំា​ចូល​ទំនិញ ច្រើន​​ជាង​នាំចេញ ក្នុង​រយៈ​ពេល​៥ខែ​ដើម​ឆ្នាំ​២០១២​នេះ។ តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ការ​នាំចេញ នាំចូល​ទំនិញ របស់​កម្ពុជា ចាប់​តាំង​ពី ខែមករា ដល់​ខែ​ឧសភា ក្នុង​ឆ្នាំ២០១២ មាន​ការ​កើនឡើង ១៧​ភាគរយ បើ​​ប្រៀប​ធៀប​​នឹង​ឆ្នាំទៅ នាំចូលទំនិញ ។

ការ​នាំ​ចូល​បាន​កើន​ឡើង ១៨​ភាគរយ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចេញ​កើនឡើង ១៥ភាគរយ ចំនួនជាង ២ពាន់​លាន​ដុល្លារ ។ តួលេខនេះ​បាន​បង្ហាញ​ថា ការនាំ​ចេញ​មានឱនភាព​ចំនួន ១.១ពាន់លាន​ដុល្លារ។

របាយការណ៍ របស់​ក្រសួង​ណិជ្ជកម្ម បាន​បង្ហាញ​ឲ្យដឹងថា ផលិតផល​​ដែល​កម្ពុជា​នាំចេញ​រួមមាន សំលៀកបំពាក់ សំភារៈកាត់ដេរ ស្បែកជើង កៅស៊ូ អង្ករ​និង​គ្រាប់ស្វាយចន្ទី។ ​ដោយឡែក​​ការនាំចូល​វិញ​រួមមាន គ្រឿងសំណង់ គ្រឿងកាត់ដេរ ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិច​និង គ្រឿង​ឧបភោគ​បរិភោគ​ជាមុខទៀត ។

គួរបញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បានពឹងផ្អែក ទាំងស្រុង លើវិស័យ​ឧស្សាហកម្ម​កាត់ដែរ ទេសចរណ៍ កសិកម្ម និងសំណង់។ ជាមួយគ្នា​នេះ​ដែរ​កម្ពុជា​បាន​មាន​ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយបណ្តា​ប្រទេស​មួយ​ចំនួនដូច​ជា ថៃ វៀតណាម ម៉ាឡេស៊ី សហរដ្ឋអាមេរិក អឺរ៉ុប ចិន កូរ៉េ និង​កាណាដា៕




    About Us
    Khana

Activities

Find us at Facebook

Contact Us