រាសីខ្ពស់ត្រដែត។ ស្ត្រីអ្នកកើតឆ្នាំកណ្តុរនៅក្នុងអំឡុងពេលនេះចូរប្រយ័ត្នការទទួលរងឈឺខ្លួនឈឺប្រាណឬកើតជំងឺឈឺថ្កាត់ដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមិន ថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ ឯបញ្ហាគូស្នេហ៍ប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត៕
រាសីខ្ពស់ត្រដែត។ សម្រាប់បុរសវិញក្នុងខែក្រោយនេះមិនគាប់ប្រសើរទេដូចនេះបើចង់ធ្វើអ្វីមួយគប្បីរួសរាន់ទាន់ផលល្អៗមានរង់ចាំនៅឡើយ។ ក្នុងថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ ធ្វើអ្វីមួយក៏មានការជឿនលឿននិងឆាប់ទទួលជោគជ័យផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងបើចង់បើករបរថ្មីៗតែងសមដូចប្រកបហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំខ្លាក្នុងខែមិថុនានេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរច្រើនគ្នានិងបើមានបញ្ហាច្រើនតែទៅលើថ្ងៃមិនល្អឬដួងរាសីថ្ងៃកំណើតមានគ្រោះប៉ុណ្ណោះ។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីល្អជាមធ្យមដូចនេះទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗដែរ។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួល ប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញកើតមានរឿងរ៉ាវប្រទាំងប្រទើសគ្នាច្រើនដូច្នេះទាល់តែចេះអត់ឱនឱ្យគ្នាខ្លះទើបគ្មានរឿងរ៉ាវជម្លោះវិវាទកើតមានទ្បើង៕
រាសីស្រុតចុះ។ អ្នកកើតឆ្នាំទន្សាយលោកអ្នកត្រូវអត់ធ្មត់រង់ចាំបន្តិចទៀតនឹងឆ្លងផុតខែមិនល្អហើយពីព្រោះថាក្នុងអំឡុងពេលនេះបើទោះបីធ្វើអ្វីក៏តែងជួបបញ្ហាលំបាកចំពោះមុខច្រើន។ សម្រាប់នៅសល់ជិតពីសប្តាហ៍នឹងឆ្លងចូលខែថ្មីនេះលោកអ្នកគប្បីចាត់ចែងការងារចាស់ឬសម្រាកបន្តិចក៏មិនថ្វីដែរពីព្រោះការងារថ្មីៗសំខាន់ឃើញថាមិនសូវមានការរីកលូតលាស់ទៅមុខប៉ុន្មានដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
រាសីខ្ពស់ត្រដែត។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ ទោះបីយ៉ាងណាក៏ដោយសំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ រីឯបញ្ហាស្នេហាប្រុសស្រីបើ ចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើប មិននាំគ្រាំគ្រាចិត្តនៅពេលក្រោយ៕
រាសីល្អជាមធ្យម។ ក្នុងអំឡុងខែមិថុនានេះលោកអ្នកមានអារម្មណ៍ធ្វើអ្វីខកបំណងនោះក៏ច្រើនមានកំហុសឆ្គងនោះក៏ច្រើនដែរ។ សម្រាប់អំឡុងពេលនេះការចរចាអ្វីមួយក៏ច្រើនត្រូវគេបដិសេធនិងបើទទួលខុសត្រូវការងារក៏ត្រូវគេរិះគន់ផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនដូចនេះម្នាក់ៗមិនត្រូវប្រកាន់ចិត្តខ្លាំងរៀងៗខ្លួនទើបគ្មានបញ្ហាចោទឡើង៕
រាសីស្រុតចុះ។ សម្រាប់ខែនេះដែរដួងរាសីល្អប្រសើរសម្រាប់បុរសតែសម្រាប់ស្ត្រីមានគ្រោះយាយីច្រើនបន្តិចដូចនេះធ្វើអ្វីក៏ជួបបញ្ហាលំបាកច្រើនជាងបុរសដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយប្រៀបដូចអ៊ុំទូកបញ្ជ្រាសទឹកពីព្រោះងាយថយក្រោយណាស់តែការគាស់កាយទៅមុខវិញពិតជាជួបការលំបាកខ្លាំងក្លា។ ចំពោះស្ត្រីមេផ្ទះមិនត្រូវជឿសម្តីអុជអាលអ្នកដទៃឡើយប្រយ័ត្នឥតការអ្វីសោះនាំតែរឿងរាវក្តៅក្រហាយចូលផ្ទះ ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឈ្លក់វង្វេងការដើរហើរហើយត្រូវឃ្លាតពីគ្នាខ្លះទើបល្អប្រពៃបំផុត៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ពេកឬ ធ្ងន់ធ្ងរទេនោះលទ្ធផលចេញមកគ្រាន់ជាទីពេញចិត្តផង។ អ្នកកើតឆ្នាំពពែដួងរាសីរបស់លោកអ្នកក្នុងចុងខែមិថុនានេះនៅតែល្អប្រសើរទេ ប៉ុន្តែនៅពេលឆ្លងផុតខែនេះទៅបើធ្វើអ្វីមិនសូវឆ្លើយតបដូចជាទី ពេញចិត្តនាពេលនេះឡើយគឺតែងមានបញ្ហាមិនល្អឈានចូលមកជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកឱ្យប្រយ័ត្នជនខិលខូចតាមលួចបន្លំ ឬបង្ករឿងដោយប្រការណាមួយ។ ការធ្វើដំណើរទីជិតឆ្ងាយពិសេសទិអាគ្នេយ៍ប្រយ័ត្នឧប្បតិ្តហេតុយាយីបន្តិច។ គូគ្រងប្តីប្រពន្ធងាយមានជម្លោះប្រកាប់ប្រចាក់គ្នាណាស់ ចំណែកឯគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយព្រោះតែការចង់ចាញ់ឈ្នះគ្នាច្រើន៕
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះធ្វើអ្វី គប្បីប្រញាប់ប្រញាល់បំពេញពុំនោះអ្នកដទៃគេនឹងមានប្រៀបហើយវ៉ាមុខវិញពុំខាន។ ក្រៅពីនេះស្ត្រីការប្រកបការងារមានការរាំងស្ទះឬបញ្ហាជុំវិញខ្លួនមានលុកលុយច្រើនធ្វើឱ្យមិនសូវសុខស្រួលចិត្តនោះឡើយ។ អ្នកប្រកបរបរ រកស៊ីជួញដូរទោះចេញធ្វើជំនួញទីជិតឆ្ងាយមានដំណើរបានស្រួលនិងអាចប្រមូលផលកម្រៃត្រឡប់មកវិញគួរជាទីពេញចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយ ជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ បញ្ហាស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងមានភាពផ្អែមល្ហែមប្រពៃណាស់ផង៕
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះធ្វើឱ្យកើតបញ្ហាតានតឹងច្រើនហើយរឿងសៅហ្មងក៏មានច្រើនណាស់ដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ ការរស់នៅស្ត្រីមិនត្រូវប្រកែប្រកាន់ច្រើនហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ បើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាសហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ ការធ្វើដំណើរទៅទិសបស្ចឹមពុំសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់តែម្តង។ បញ្ហាគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕
រាសីល្អជាមធ្យម។ តាមក្បួនហោរាសាស្ត្រចិនបានឱ្យដឹងថាក្នុងខែនេះជាខែដួងរាសីល្អជាមធ្យមតែ បើឈានដល់ខែក្រោយដួងរាសីរបស់លោកអ្នកលោតឡើងខ្ពស់ដូចនេះបើទោះបីធ្វើ អ្វីក៏តែងមានការជឿនលឿនទៅមុខដែរ។ សម្រាប់ក្នុងសប្តាហ៍នេះដែរថ្ងៃមិនល្អបានឆ្លងផុតអស់ហើយដូចនេះនៅសល់តែថ្ងៃដួងរាសីល្អជាមធ្យមនិង ដួងរាសីឡើងខ្ពស់ប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕


































