Wednesday, May 22nd

Last update10:03:50 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សម្រស់ វិធី​ការពារការ​​​​រលាក​​​ពី​​​កម្តៅ​​ថ្ងៃ​​​

វិធី​ការពារការ​​​​រលាក​​​ពី​​​កម្តៅ​​ថ្ងៃ​​​

តើ​អ្នក​មាន​ការភ័យខ្លាច​ទេ នៅពេល​ដែល​អ្នកធ្វើ​ដំណើ​រ​ក្រោម​កម្តៅថ្ងៃ​? តើ​អ្នក​មាន​វិធីសាស្ត្រ​បែប​ណា ​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​រលាក​ដោយសារ​កម្តៅ​ថ្ងៃ ? វិធីសាស្ត្រ​ងាយៗ​ដែល​យើង​នឹង​លើកយក​មក​បង្ហាញ​នោះ​មាន​ដូចខាងក្រោម ៖

1.​ពេល​ត្រឡប់​មក​ពី​ក្រោម​កម្តៅថ្ងៃ​ភ្លាមៈ អ្នក​មិនគួរ​លុបលាង​ខ្លួន​នោះ​ទេ ព្រោះថា​ចលនា​របស់​ឈាម​របស់​អ្នក​នៅ​មិនទាន់​បាន​ដំណើរការ​ល្អ ដូច្នេះហើយ​អ្នក​ត្រូវ​​តែ​​ទុក​​ឱ្យ​ស្បែក​របស់​អ្នក​ត្រជាក់​បន្តិច​សិន។

2.​ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​ជិត​ល្អ​: នៅពេល​ដែល​អ្នកធ្វើ​ដំណើ​រ​ចេញ​ទៅ​ខាងក្រៅ​អ្នក​គួរតែ​ចេះ​ជ្រើសរើស​នៅ​សម្លៀក​បំពាក់​ណា​ដែល​មិន​ក្រាស់​ពេក  ហើយ​ក៏​មិន​ស្តើង​ពេក​ដែរ។ លើសពីនេះទៅទៀត គួរតែ​ពាក់​ម៉ាសមួក និង​វ៉ែនតា​ឱ្យ​បាន​ជិត​ល្អ ដើម្បី​កុំឱ្យ​កម្តៅ​ថ្ងៃ​យារ​យី​ស្បែក​របស់​អ្នក​បាន។

3.ប្រើ​ក្រែមការពារ ប៉ុន្តែ​មិនមែនMake up​នោះ​ទេ: នៅពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ​ក្រោម​កម្តៅថ្ងៃ​ខ្លាំងអ្នក​គួរតែ​ជ្រើសរើស​ប្រែ​ក្រែម​សម្រាប់​ការពារ​ស្បែក​របស់​​អ្នក ប៉ុន្តែ​អ្នក​មិនគួរ​ធ្វើការ​ផាត់មុខ​នោះទេ ព្រោះ​ថា​វា​អាច​ធ្វើឱ្យ​មុខ​របស់​អ្នក​ខូច​បាន។

    About Us
    Khana

Activities

Find us at Facebook

Contact Us