Saturday, May 25th

Last update09:01:07 PM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សុខភាព ទឹកដូង​​ល្អ​ចំពោះ​​សុខភាព

ទឹកដូង​​ល្អ​ចំពោះ​​សុខភាព

ទឹកដូង​ជា​ភេសជ្ជៈ​ដែល​អាច​ពិសា​បំបាត់​អាការ​ស្រេក​ទឹកបាន​យ៉ាង​ល្អ​ព្រោះ​វា​មាន​រស់ជាតិ​ផ្អែម​ត្រជាក់។ ​ក្រៅពីនេះ​វា​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ទៀត​ផង​​ព្រោះ​​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ប្រកប។

១.​បណ្តេញ​សារធាតុពុល និង ជួយ​លាងជម្រះ​កាយ​បាន​យ៉ាង​ល្អ​​ទឹកដូង​អាចជួយ​ជំរុញ​ឲ្យ​រាងកាយ​បណ្តេញ​ធាតុ​កខ្វក់​ចេញមកក្រៅ​ធ្វើឲ្យ​រាងកា​យមាន​តុល្យ​ភាព​​ល្អ។

២.កែ​អាការៈ​រាករូសៈ​ នៅក្នុង​ទឹកដូង​មាន​ក្លុយកូស​ដែល​អាច​បឹត​ស្រូ​បបាន​ងាយ​ព្រោះ​នៅពេល​រាករូស​អាច​នឹង​បាត់បង់​គ្លុយកូស​ដល់​ថ្នាក់​​​បាត់បង់​​សតិ​​បាន​នៅ​ពេល​ដែល​ពិសា​ទឹកដូង​ចូល​ទៅ​អាចជួយ​កែ​អា​ការៈរាករូ​ស​បាន​យ៉ាង​ល្អ។

៣.​កាត់បន្ថយ​ជាតិ​អាស៊ី​ដៈ ​នៅក្នុង​ទឹកដូង​មាន​ភាព​ជា​បាស​ទើប​គេ​និយម​យក​មក​ព្យាបាល​ជំងឺ​ភាពជា​អាស៊ីដ​លើស​នៅក្នុង​រាងកាយ​បាន។

៤.បំប៉ន​រាងកាយៈ ​ទឹកដូង​ជា​ថ្នាំ​បំប៉នកម្លាំង​មួយបែប និង​ជា​ថ្នាំ​បំប៉ន​សរសៃ​ឬ​ព្យ​បាល​ជំងឺ​ឆ្អឹង​បញ្ចុះ​ព្រូន​បាន​យ៉ាង​ល្អ​មិន​ប៉ះពាល់​សុខ​​ភាព។

ប៉ុន្តែ​សម្រាប់​អ្នក​​ដែល​កើត​ជំងឺ​តំរងនោម​ឡ និង ទឹកនោម​ផ្អែម​មិន​សមស្រប​នឹង​ការ​ពិសា​ទឹកដូង​ទេ ព្រោះ​​ក្នុង​ទឹកដូង​មាន​គ្លុយកូស​ដែល​នាំមក​នូវ​ផល​អាក្រក់​ច្រើនជាង​ផល​ក​ល្អ​សម្រាប់​មនុស្ស​ទូទៅអាច​ទ​ទូល​ទាន​ពេល​​ណា​ក៏​បាន។

    About Us
    Khana

Activities

Find us at Facebook

Contact Us