ជុំវិញការពន្យាពេលនៃការប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះត្រូវបានគណកម្មាធិការរៀបចំការបោះឆ្នោតអេស្ស៊ីបបានឲ្យដឹងថា មានពាក្យបណ្តឹងចុំនួន៤០០ករណី ជុំវិញការបោះឆ្នោតនេះដូច្នេះវាត្រូវតែចំណាយពេលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះឲ្យបានចប់សព្វគ្រប់។
ទាក់ទងនឹងការប្រកាសលទ្ធផលជាផ្លូវការនៃកាបោះឆ្នោតនេះត្រូវបានប្រភពព័ត៌មានមួយចំនួនរាយការណ៏ថា នឹងត្រូវធ្វើឡើងបន្ទាប់ពីចុងសប្តាហ៏នេះទៅ។
តែទោះបីជាយ៉ាងនេះក្តីគណកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា មិនទាន់បានកំណត់ពីពេលវេលានៃការប្រកាសលទ្ធផលនេះច្បាស់លាស់នៅឡើយទេ។
លោក Nader Omran អ្នកនាំពាក្យខាងគណៈបក្សគណបក្សភារៈភាព អ៊ីស្លាមនិយមដែលជាគណបក្សឈ្នះឆ្នោតនោះបាននិយាយថា ការពន្យាពេលនេះ នឹងធ្វើឲ្យស្ថានភាពក្នុងប្រទេសអេស្ស៊ីបកាន់តែមានភាពតានតឹងកាន់តែខ្លាំង។
នាពេលកន្លងមកគណបក្សភារៈភាពអ៊ីស្លាមនិយមបានធ្វើការអំពាវនាវឲ្យប្រជាជនអេស្ស៊ីបនាំគ្នាតវ៉ាប្រឆាំងនឹងឧត្តមក្រុមប្រឹក្សានៃកងកម្លាំងយោធាដែលបានគ្រប់គ្រងប្រទេសនេះតាំងពីលោក Hosni Mubarak អតីតប្រធានាធិបតីអេហ្ស៊ី ដែលត្រូវបានគេបណ្តេញចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីគ្រប់គ្រងប្រទេសអស់រយៈពេល៣០ឆ្នាំ។
ឆ្លើយតបនឹងការអំពាវនាវនេះប្រជាជនអេស្ស៊ីបជាច្រើននាក់កំពុងតែប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការចង់រក្សាអំណាចក្នុងសភារបស់ក្រុមយោធាទាំងនោះក៏មានការតវ៉ាប្រឆាំងនឹងការពន្យាពេលប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីផងដែរ។
ស្របពេលជាមួយគ្នានេះ ប្រជាជនអេស្ស៊ីបជាច្រើននាក់ក្នុងនោះមានទាំងអ្នកគាំទ្រនិង ប្រឆាំងបាននឹងកំពុងតែឡោមព័ទ្ធមន្ទីពេទ្យយោធាមួយកន្លែងដើម្បីរងចាំមើលការប្រកាសលទ្ធផលជាផ្លូវការថា តើលោក Hosni Mubarakអតីតប្រធានាធិបតីអេស្ស៊ីបនោះស្លាប់ហើយឬនៅ។(អត្ថបទដោយលោក អ៊ុន រស្មី)
































