Thursday, Jun 20th

Last update01:33:54 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានជាតិ សង្គម ​វេទិការ​​ពិគ្រោះ​​យោបល់​​ស្តីពី​​មេរោគ​​អេដស៏ ​និង​​ជំងឺ​អេដស៏​​

​វេទិការ​​ពិគ្រោះ​​យោបល់​​ស្តីពី​​មេរោគ​​អេដស៏ ​និង​​ជំងឺ​អេដស៏​​

  • PDF

គណៈកម្មាធិការ​សម្រប​សម្រូល​ប្រយុទ្ធ​នឹង​មេរោគ​អេ​ដ​ស៏និង​ជំងឺអេដស៏​ហៅ​កាត់​ថា HACC បាន​រៀបចំ​វេទិការ​ពិគ្រោះ​យោបល់​ស្តីពី​មេរោគ​អេដស៏ និង​ជំងឺ​អេដស៏​នៅ​រសៀល​ថ្ងៃទី ២១​មិថុនា​នេះ ក្នុងផ្ទះ​សំណាក់​ម្កុដ​មាស​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។

វេទិការ​នេះ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ អ្នក​តំណាង​មកពី​មន្ទីរ​សុខាភិបាល អ្នក​សម្រប​សម្រូល​ជាន់ខ្ពស់​ដែល​តំណាងគ​ណៈ​កម្មា​ធិ​ការ​សម្របសម្រូលប្រយុ​ទ្ធនឹង​មេរោគ​អេដស៏ និង​ជំងឺអេដស៏​ហៅ​កាត់​ថា HACC​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់ក្រោម​ជាតិ​ជាច្រើន​ទៀត​ព្រមទាំង​មាន​ការ​ចូលរួម​ផ្ទាល់​ពី​ក្រុម​គោលដៅ​ដែល​ពាក់​ព័ទ្ធ​រួមមាន​ស្ត្រី​អ្នក​ផ្ទុក​មេរោគអេដស៏​ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​អ្នកប្រើប្រាស់​គ្រឿង​ផងដែរ​។

លោក​ឈឿន ឈុន​ណា អ្នក​សម្រប​សម្រូល​ជាន់ខ្ពស់​របស់​HACC​បានឲ្យ​ដឹង​ក្នុង​វេទិការ​នោះថា គោលបំណង​សំខាន់​ក្នុង​ការរៀបចំ​វេទិការ​នោះ​មាន​បី​សំខាន់ៗ​គឺ​ ទីមួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់ក្រោម​ជាតិ​និង​ HACC ទី​២​ដើម្បី​ប្រមូល​ព័ត៌មាន​ទាំង​ឡាយ​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នោះ​ជួបប្រទះ​និង​និង​ការចាត់វិធានការ​អទិភាព​បញ្ហា​ដើម្បី​ធ្វើ​ការតស៊ូ​មតិ និង​ចុងក្រោយ​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ជាតិ​ក៏​ដូចជា​ម្ចាស់​ជំនួយ​បានដឹង​ពី ផលប៉ះពាល់​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ជួបប្រទះ​។

គួរកត់សំគាល់​មួយ​រយៈពេល​កន្លងមក​នេះ យើង​សង្កេតឃើញថា​អត្រា​នៃ​ការឆ្លង​មេរោ​គអេស៏​នៅក្នុង​ប្រទេ​ស​កម្ពុជា​មាន​ការធ្លាក់ចុះ​ជា​លំដាប់ ប៉ុន្តែ​មិន​មាន​ន័យថា​ជំងឺ​នេះ​មិន​កើត​មាន​នោះ​ទេ​។

យ៉ាងណាក៏ដោយ​ជំងឺ​នេះ​នៅតែ​មាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា​ដដែលហើយ​ប្រសិនបើ យើងស​ធ្វេស​ប្រហែល​ក្នុង​ការបង្ការ​និង​ការការពារ​នោះ​ជំងឺ​នេះ​អាច​នឹង​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជាជាថ្មី​ម្តងទៀត​ចំពោះ​ប្រជាជន​កម្ពុជា​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ដែល​មិន​អាច​ទទួលបាន​សេវា​អប់រំ​បាន​គ្រប់​គ្រាន់​​នោះ​៕

    About Us
    Khana

Activities

Find us at Facebook

Contact Us