អ្នកបើកយន្តហោះចម្បាំងស៊ីរីម្នាក់ត្រូវបានផ្តល់សិទ្ធិជ្រកកោណនៅប្រទេស ហ្ស៊កដានីបន្ទាប់ពីបានបើកយន្តហោះរបស់គាត់ទៅកាន់ចុះចតនៅមូលដ្ឋាន កងទ័ពអាកាសមួយនៅក្នុងប្រទេសហ្ស៊កដានីភាគខាងជើង។
ប្រទេសស៊ី រីក៏បានថ្កោលទោសអ្នកបើកយន្តហោះនេះថាជាជនក្បត់ជាតិ ហើយបានស្នើរដ្ឋាភិបាលបានហ្ស៊កដានីអោយបញ្ជូនយន្តហោះរបស់ខ្លួននោះ ត្រឡប់មកវិញ។
មន្ត្រីហ្ស៊កដានីបានឆ្លើយតបវិញថាសំណើសុំ សិទ្ធិជ្រកកោណរបស់អ្នកបើកយន្តហោះនេះត្រូវបានផ្តល់អោយដោយហេតុផល មនុស្សធម៌ពីព្រោះអ្នកបើកយន្តហោះរូបនេះអាចនឹងត្រូវបានវាយធ្វើបាប ឬសម្លាប់បើសិនគាត់ត្រឡប់ទៅប្រទេសស៊ីរីវិញនោះ។
ក្នុងពេល ជាមួយគ្នានេះដែរអំពើហិង្សាដែលកំពុងតែបន្តកើតឡើងនៅក្នុងប្រទេសស៊ី រីបានសម្លាប់មនុស្សចំនួន១៧០នាក់ហើយអង្គការកាកបាទក្រហមអន្តរជាតិ មិនអាចជម្លៀសប្រជាជនចេញបាននោះទេ៕


































