ដោយសារតែអត្រានៃប្រាក់កម្ចីច្រើនជាអតិបរិមា និងវិបត្តិសេដ្ឋកិច្ចនៅក្នុងសហភាពអ៊ឺរ៉ុបដ៏ធ្ងន់ធ្ងរនោះបានជម្រុញឲ្យធនាគារល្បីៗនៅលើសាកលលោកចំនួន១៥ ត្រូវបានត្រូវបានភ្នាក់ងារហិរញ្ញវត្ថុនៃសវាកម្មវិនិយោគ Moody’s ទម្លាក់កំរិតឥណទានជាបន្ទាន់ ដោយហេតុថា មានការកើតឡើងនូវការយកចិត្តទុកដាក់យ៉ាងដិតដល់ពីបណ្តាទីផ្សារ និង ការចំណាយប្រាក់កំចីខ្ពស់ហួសហេតុ។
ធនាគារទាំងនោះមានដូចជា ធនាគារ Royal Bank របស់ប្រទេស ស្កូតលែន, ធនាគារ Bank of America របស់សហរដ្ឋអាមេរិក ធនាគារ Barclays, ធនាគារ Citigroup, ធនាគារ Credit Suisse ធនាគារ Goldman ធនាគារ Sachs ធនាគាHSBC របស់ចក្រភពអង់គ្លេសធនាគារ JPMorgan Chase ធនាគារ Morgan Stanley ធនាគារ BNP Paribas ធនាគារCredit Agricole ធនាគារ Deutsche Bank ធនាគារRoyal Bank របស់ប្រទេស ប្រទេស កាណាដា និងធនាគារ Generale របស់ប្រទេសស៊ុយអែត។
អ្នកគ្រប់គ្រងប្រព័ន្ធធនាគារពិភពលោករបស់ Moody's លោក Greg Bauer បាននិយាយថា ធនាគារទាំងអស់ដែលរងផលប៉ះពាល់ដោយសារចំណាត់ការ កាលពីថ្ងៃព្រហស្បតិ៍ គឺងាយនឹងទទួលរងផលប៉ះពលពីការប្រែប្រួលក្នុងទីផ្សារភ្លាមៗ និង មានហានិភ័យខ្ពស់ ប្រឈមមុខ ការខាតបង់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងសកម្មភាពទីផ្សារមូលធន ។
ចំណែកទីភ្នាក់ងារហិរញ្ញវត្ថុ Moody's បាននិយាយថា សកម្មភាពរបស់បណ្តាធនាគារទាំងនេះបានប្រឈមនឹងការខ្សៃធន់ជាលក្ខណៈទ្រង់ទ្រាយធំយ៉ាងប្រទាក់ក្រឡាគ្នា។ ដូច្នេះហើយទើបធនាគារទាំងនោះងាយនឹងប្រឈមវិបត្តិហិរញ្ញវត្ថុដ៏មហន្តរាយ និងជះឥទ្ធិពលដាក់គ្នាទៅវិញទៅមក ។
គួសបញ្ជាក់ថា ការទម្លាក់របស់ទីភ្នាក់ងារហិរញ្ញវត្ថុ Moody’s ទៅលើធនាគារទាំង១៥នៅពេលនេះធ្វើឡើងមានបីកាំ គឺកាំទី១ កាំទី២ និងកាំទី៣។ នៅក្នុងនោះធនាគារចំនួនបួនត្រូវបានគេទម្លាក់កំរិតឥណទានអស់មួយកាំ ចំណែកធនាគារ១០ទៀត ត្រូវបានទម្លាក់អស់ពីរកាំ និង ធនាគារមួយទៀតត្រូវបានទម្លាក់រហូតដល់ទៅបីកាំ។
ធនាគារ Credit Suisse របស់ស្វីសត្រូវបានគេទម្លាក់កំរិតឥណទានច្រើនជាងគេដោយកំរិតឥណទាន របស់ធនាគារនេះត្រូវបានទម្លាក់អស់បីកាំ៕(អត្ថបទដោយលោកជា ធីរិទ្ធ)

































