ប្រាសាទ​បក្សី​ចាំ​ក្រុង

លោកអ្នក​នាង​ជា​ទី​មេត្រី​ប្រាសាទនេះ​ជា​ប្រាសាទ​បែប​ហិណ្ឌូ​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​សិវ ដោយមាន​តម្កល់​រូប​ព្រះអង្គ​ធ្វើ​អំពី​មាស​ផង និង​កសាង​ឡើង ​ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះបិតា​ព្រះនាម​យ​សោ​វរ្ម័ន ដោយ​ព្រះបាទ​ហស៌​វរ្ម័ន​(៩១០-៩៤៤) និង​បញ្ចប់​រួចរាល់​នៅ​ក្នុង​រាជ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​២(៩៤៤-៩៦៨)​។

ប្រាសាទបក្សីចាំក្រុង​ឋិត​នៅ​ចំ​ពី​ខាង​ឆ្វេង​ដៃ​នៃ​ផ្លូវ​ពី​អង្គរវត្ត​ទៅកាន់​ខ្លោងទ្វារ​ខាងត្បូង​នៃ​ក្រុង​អង្គរ​ធំ ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ ពី​ខាង​ជើងភ្នំ​បាខែង។

ប្រាសាទ​នេះ ជា​ស្ថាបត្យកម្ម​ដំបូង​បំផុតដែល​សាងសង់​ឡើង​ជា​រាង​ពីរ៉ាមីដ​កម្ពស់ ២៧​ម៉ែត្រ ដោយ​ឥដ្ឋ​ថ្ម​បាយក្រៀម និង​ថ្មភក់​ដែល​នៅ​ជាប់​ល្អ​រហូត​មក​ដល់​​សព្វ​ថ្ងៃ​នេះ​។

មាន​ទ្វារបញ្ឆោត​ចំនួន​៣ នៅតាម​ទិស​ទាំង​៣​ផ្ទុយ​ពី​ច្រក​ទ្វារ​ដែល​បែរ​ទៅ​ទិស​ខាងកើត​។​ នៅលើ​ផ្តែរ​ទ្វារ​ទិស​ខាងកើត​មាន​ឆ្លាក់​ជា​រូប​ព្រះ​ឥន្ធគ​ង់​លើ​សត្វដំរី​ក្បាល​​៣ ជា​ជំនិះ​ផ្ទាល់​របស់​ទ្រង់​នៅ​ស្អាត​ល្អ​ដោយ​ផ្តែរ​នៅលើ​ទ្វារបញ្ឆោត​នី​មួយៗ​មាន​ការខូចខាត​ច្រើន​។

នៅ​ទ្វារ​ចូល​ផងដែរ​មាន​សិលា​ចារិក​មួយ​ផ្ទាំង​រៀបរាប់​ពី​ទេវ​កថា បែប​ព្រាហ្មណ៍ និង​ប្រាប់​ពី​កាល​បរិច្ឆេទ​​នៃ​​ការ​សាង​សង់​​ប្រាសាទ​។ សិលាចារឹក​ក៏​បាន​បង្ហាញ​ផងដែរ​ពី​វិសាលភាព​ទឹកដី​ខ្មែរ​នា​សម័យ​នោះដែល​ជា​កិច្ច​ប្រឹងប្រែង​របស់​ព្រះរាជា​ព្រមទាំង​បង្ហាញ​ពី​បារមី និង​ភាព​វៃឆ្លាត​របស់​ទ្រង់​។

លើសពីនេះ​ទៅទៀត​ក៏​មាន​រំលឹក​ឡើង​វិញ​បន្តិច​ផងដែរ​ពី​ប្រវត្តិ​នៃ​ការចងខ្សែលោហិត​គ្នា​រវាង​ស្រ​ឡាយ​សោម​វង្ស និង​សូរ្យ​វង្ស​នា​សម័យ​ចេនឡា​ន​មកម្ល៉េះ​។ ប្រសាទ​មាន​រាង​សាជី​៤​ជ្រុង​មាន​៤​ថ្នាក់ ​ដោយ​​ថ្នាក់​​ទាំង​​៣​​នៅ​ខាង​ក្រោម​​គ្មាន​​ការ​តុប​តែង​​អ្វី​​នោះ​​ទេ​៕

Vayo FM Song Request