Monday, May 20th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ព័ត៌មានអន្តរជាតិ នយោបាយអន្តរជាតិ លោកស្រី​ស៊ូ​ជីៈ បើ​លោកស្រី​ឈ្នះឆ្នោត​លោកស្រី​មាន​បំណង​ដឹកនាំ​មី​យ៉ាន់​ម៉ា​

លោកស្រី​ស៊ូ​ជីៈ បើ​លោកស្រី​ឈ្នះឆ្នោត​លោកស្រី​មាន​បំណង​ដឹកនាំ​មី​យ៉ាន់​ម៉ា​

លោកស្រី​អ៊ុង សាន​ស៊ូ​ជី មេដឹកនាំ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ មិថុនា​ បាន​និយាយ​ថា លោកស្រី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃណាមួយ។

លោកស្រី​ស៊ូ​ជី​បាន​ថ្លេង​បែប​នេះ​ខណៈ​ដែល​លោកស្រី​ផ្តល់​កិច្ច​សម្ភាសន៍​​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ទីក្រុង​ប៉ារីស​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​មក​តំបន់​អឺរ៉ុប​ដ៏​ជោគជ័យ។

លោកស្រី​ស៊ូ​ជី អាយុ ៦៧ឆ្នាំ​ រូប​នេះ​បាន​វិលត្រឡប់​មក​មី​យ៉ាន់​ម៉ា​វិញ​នៅ​ថ្ងៃ​សុក្រ​ទី​២៩មិថុនា នេះដោយ​បញ្ចប់​​នូវ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ដែល​ឃើញ​លោកស្រី​ត្រូវបាន​អបអរសាទរ​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ពី​មេដឹក​នាំ​​នៅ​ប្រទេស​ស្វីស​, ន័​រវ៉េ​ស​, អៀរ​ឡង់​, អង់គ្លេស និង បារាំង៕

    About Us
    Khana

Activities

Find us at Facebook

Contact Us