មន្ត្រីយោធារបស់ស៊ីរីបាននិយាយថា កងកំលាំងឧទ្ទាមបានវាយប្រហារលើបរិវេណនៃអគារតុលាការដ៏ធំមួយក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលម្សិញនេះស្របពេលដែលប្រទេសតួកគីបានបញ្ជូនកងទ័ពនិងកាំភ្លើងរ៉ុកកែតប្រឆាំងយន្តហោះទៅកាន់ព្រំដែនជាប់ជាមួយប្រទេសស៊ីរី ដែលនាំអោយមានការគាបសង្កត់យ៉ាងខ្លាំងទៅលើប្រធានាធិបតីស៊ីរី លោកបាសា អាល់ អាស្សាត។
ការបំផ្ទុះគ្រាប់បែកនេះមជ្ឍដ្ឋានជាច្រើនបានអះអាងថា ជាអំពើភេរវកម្ម។ ជាមួយគ្នានោះដែរ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ផងដែរបានរងរបួស និងរថយន្តរាប់សិបគ្រឿងទៀតបានខូចខាត៕

































