Sunday, May 19th

Last update06:30:11 AM GMT

ទីតាំងឋិតនៅ: ជីវិតកំសាន្ត សុខភាព ​ធ្វើ​យ៉ាងណា​នៅ​ពេល​ឈឺចាប់?

​ធ្វើ​យ៉ាងណា​នៅ​ពេល​ឈឺចាប់?

នៅ​ពេល​ជួប​បញ្ហា ឬ មាន​អារម្មណ៍​ឈឺចាប់ លោកអ្នក​តែង​ត្រូវការ​ជំនួយ​ពី​អ្នក​ដទៃ​ជាពិសេស​លោក​អ្នក​ប្រាកដ​ជា ត្រូវ​ការ​ការ​គាំទ្រ និង​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​ក្រុមគ្រួសារ និង​មិត្តភក្តិ ។​ ជាក់ស្តែង ទោះ​បី​ជាមាន​អ្នក​នៅក្បែរ​ចាំជួយ​លើក​ទឹកចិត្ត​យ៉ាង​ណា​ក៏​នៅ​តែ មិនអាច​បំបាត់​អារម្មណ៍​ឈឺចាប់​របស់​លោក​អ្នក​ទាំងស្រុង​បាន​ដែរ ដរាប​ណា​លោកអ្នក​មិន​ព្យាយាម​បំបាត់​វា​ដោយ​ខ្លួនឯង​ដូច​ពាក្យ​មួយឃ្លា​ពោល​ថា "គ្មានអ្វី​ប្រសើរ​ជាង​ខ្លួនឯង​ជួយ​ខ្លួនឯង" នោះទេ ។ ខាងក្រោម​នេះ​គឺ​ជាវិធី​ដោះស្រាយ​នៅពេល​ដែល​លោកអ្នក​ជួប​ប្រទះនឹង អារម្មណ៍​ឈឺចាប់ ។

វិធីទី១ ៖ នៅពេល​មាន​អារម្មណ៍​ឈឺចាប់ អ្វីដែល​លោកអ្នក​គួរធ្វើនោះ​គឺតាំងចិត្ត​ឱ្យ​ត្រជាក់​កុំ​ព្យាយាម បង្ខំ​ខ្លួនឯង​ឱ្យ​កាន់តែ​ឈឺចាប់​បន្តទៀត ។ លោក​អ្នកគួរ​ព្យាយាម​រក្សា​ឱ្យ​បាន​នូវភាព​ស្ងប់ស្ងាត់ ហើយ​ទុក​ឱ្យ​ពេលវេលា​ជួយ​លុបលាង​ស្នាមរបួស​ដែល​ឈឺ​ដោយ​សន្សឹមៗ ។

វិធីទី២ ៖ គួរចាកចេញ​ឱ្យឆ្ងាយពីទីកន្លែង ស្ថានភាព ឬមនុស្ស​ដែលធ្វើ​ឱ្យ​លោក​អ្នកឈឺចាប់ ។ ការចាកចេញ​គឺមិនមែន​ជាការ​គេចវេស​នោះទេ​ប៉ុន្តែគឺជា​ឱកាស​សំរាប់ខ្លួន​លោកអ្នក​ធ្វើការ​ពិចារណា​និង​ផ្សះផ្សារចិត្ត មុន​នឹង​បោះ​ជំហានថ្មី​​នៅ​ថ្ងៃ​ខាងមុខ ។

វិធីទី៣ ៖ ដើម្បីបំបាត់​អារម្មណ៍​ឈឺចាប់ លោកអ្នកគួរ​តែប្រឈមមុខ​នឹង​មនុស្ស​ដែល​ធ្វើឱ្យ​លោកអ្នក​ឈឺចាប់ ហើយ​​ព្យាយាម​ស្វែងយល់​ពីមូលហេតុ​ដែលរូបគេ​ធ្វើឱ្យ​លោកអ្នក​ឈឺចាប់ ជៀសវាង​ការឈឺចាប់​ដែល​បង្កមក​ពីការ​ភាន់ច្រឡំ ។

វិធីទី៤ ៖ វិធីចុងក្រោយ​ដែល​ជួយលោកអ្នក​ឱ្យបាត់នូវ​អារម្មណ៍ឈឺចាប់​នោះ គឺលោក អ្នកអាច​ទៅកន្លែង​ណាមួយ​ដែលមានភាព​ស្ងប់ស្ងាត់​ដូចជា​សមុទ្រ ឬ ភ្នំជាដើម ពីព្រោះ​នោះ​គឺ​ជាទីកន្លែង​ដែល​លោកអ្នក​អាច​បញ្ចេញ​ នូវ​អារម្មណ៍​ឈឺចាប់ តាមរយៈ ការស្រែក​ចេញ​ក្រៅ​ឱ្យខ្លាំងៗ​នូវរឿង​ទុក្ខសោក ។ ការធ្វើបែបនេះ​អាច​ជួយ​បន្ធូរ​អារម្មណ៍​ឈឺចាប់ និង​ភាព​តានតឹង​ទាំងឡាយ ឱ្យ​ចេញ​មក​ក្រៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

    About Us
    Khana

Activities

Find us at Facebook

Contact Us